ម្ចាស់ហាងនំបដិសេធន៍មិនសរសេរពាក្យស្វាគមន៍Merry Christmasនៅលើនំខេករបស់អ្នកទិញ

0
28469

តាមប្រព័ន្ធផ្សព្វផ្សាយរបស់រុស្សីRTបានផ្សាយឲ្យដឹងនៅថ្ងៃនេះថា ម្ចាស់ហាងលក់នំខេកមួយកន្លែងនៅក្នុងប្រទេសឥណ្ឌូណេស៊ីបានបដិសធន៍មិនសរសេរពាក្យថា Merry Christmasនៅលើនំខេកដែលអតិថិជនបានទិញពីហាងរបស់គាត់ ដោយបាននិយាយថា វាខុសពី គោលការណ៍នៃសាសនាអ៊ីស្លាមរបស់គាត់។

Indonesian bakery refuses to make ‘Merry Christmas’ cake on religious grounds

ម្ចាស់ហាងបានសម្តែងការសុំទោសចំពោះអតិថិជនរបស់ គាត់ហើយស្នើឲ្យអ្នកទិញសរសេរដោយខ្លួនឯងវិញចុះ។ហេតុការណ៍បានកើតឡើងនៅទីក្រុងMakassarនៃប្រទេសឥណ្ឌូណេស៊ីដែលជាប្រទេសមានចំនួនប្រជាជនកាន់សាសនាអ៊ីស្លាមធំបំផុតនៅក្នុងពិភពលោក។

ចំណែកអ្នកទិញដែលជាជនជាតិហុងគ្រីឈ្មោះArnold Serestyen ក៏បានបដិសេធន៍មិនទិញនំ នោះវិញ ចំណែកឯម្ចាស់ហាងក៏បានធ្វើការសុំទោសជាសាធារណៈតាមបណ្តាញសង្គមដែរ៕

Facebook Comments
Loading...