យោងតាមប្រភពពត៍មាន The Daily Mail បានឲ្យដឹងថា បុរសជនជាតិហ្វីលីពីនម្នាក់ត្រូវបានសត្វក្រពើខាំស្លាប់ និងស៊ីសាច់ ដោយពីបុរសនោះព្យាយាមតោងទូកសុវត្ថិភាពដើម្បីភៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាព។
តាមរបាយការណ៍ប៉ូលិសបានឲ្យដឹងថា បុរសជនរងគ្រោះមានឈ្មោះថា Abdulsalam Binang Amerhasan អាយុ 53 ឆ្នាំ បានជិះទូកទៅកាន់ភាគខាងលិចនៃកោះ Palawan ជាមួយនឹងអ្នកដទៃទៀតដែលកំពុងរងគ្រោះដោយសារព្យុះទីហ្វុង។
សូមបញ្ជាក់ថា ព្យុះទីហ្វុងបានវាយប្រហាវទៅខេត្តមួយចំនួនក្នុងប្រទេសហ្វីលីពីនបណ្តាលអោយចំនួនអ្នកស្លាប់បានកើនដល់ទៅ133នាក់ហើយ គិតត្រឹមថ្ងៃនេះ ខណៈតួលេខនេះអាចនឹងកើនឡើងថែមទៀត៕
Facebook Comments
Loading...