ខេត្តកណ្តាល: ប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួននិងមែកសន្តាន់បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៦និង០០នាទីល្ងាចថ្ងៃទី២០ខែធ្នូឆ្នាំ២០១៧នៅក្នុងភូមិជ្រោយតាប៉ា.ឃំុគគីរ.ស្រុកកៀនស្វាយ.ខេត្តកណ្តាល។
សពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះម៉ែន.បូរត្ន័ហៅចែតភេទប្រុសអាយុ៣៥ឆ្នាំមានទីលំនៅភូមិស្លែងលើ.សង្កាត់ទឹកថ្លា.ខណ្ឌ័សែនសុខ.រាជធានីភ្នំពេញ។
សមត្ថកិច្ចនគរបាលរដ្ឋបាលឃំុំគគីរបានឲ្យដឹងថាសពជនរងគ្រោះត្រូវបានពលរដ្ឋឈ្មោះចិន.ហ៊ូវភេទស្រីអាយុ៤៨ឆ្នាំមានទីលំនៅភូមិ.ឃំុកើតហេតុខាងលើប្រទះឃើញចងកស្លាប់នៅនិងមែកសន្តាន់ខណះពេលដែលស្រ្តីរូបនោះបានដើរទៅខាងក្រោយផ្ទះរបស់ខ្លួន។ក្រោយពីបានឃើញមានមនុស្សចងកសម្លាប់ខ្លួននិងដើមសណ្តាន់ ភ្លាមនោះស្ត្រីរូបនោះក៍បានរាយការណ៍ទៅមេភូមិឲ្យដឹងរឿងហេតុ។ពេលនោះមេភូមិក៍បានរាយការណ៍ប្រាបទៅសមត្ថកិច្ចនគរបាលប៉ុស្តិឃំុគគីរបន្ត។
ក្រោយពីបានទទួលពត៍័មានភ្លាមកម្លាំងសមត្ថកិច្ចនគរបាលគគីរបានសហការជាមួយនគរបាលជំនាញផ្នែកបច្ចេកទេសកោសល្យវិច្ច័យស្រុកកៀនស្វាយនិងមានការចូលរួមពីអាជ្ញាធរមូលដ្ធាននិងគ្រូពេទ្យប្រចាំឃំុធ្វើការពិនិត្យសពរួចបញ្ចាក់ថាសពជនរងគ្រោះខាងលើពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន។បន្ទាប់ពីពិនិត្យរួចសពត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ពាក់ព័ន្ធករណីនេះក្រុមគ្រួសារសពមិនបានបញ្ជាក់ពីមូលហេតុថាតើជនរងគ្រោះចងកសម្លាប់ខ្លួនផ្តើមចេញពីបញ្ហាអ្វីនោះទេ៕