អ្នកប្រដាល់ មឿន សុខហ៊ុច ត្រលប់មកកាន់សង្វៀនវិញហើយ

0
16895

ភ្នំពេញ:អ្នកប្រដាល់មឿន សុខហ៊ុចក្លិបពុទ្ធសេរីវង្សបានលេខមុខមកវិញដោយប្រកួតជាមួយអ្នកប្រដាល់ថៃកេវ កងវ៉ាន(Kev Kongwan)លើសង្វៀនហ្គេនស្ប៊ើករបស់អាស៊ីអាគ្នេយ៍យប់ថ្ងៃទី២៣ធ្នូនេះ ។

សុខហ៊ុចមួយរយៈនេះគេហាក់ដូចជាស្រុតចុះច្រើនហើយកម្លាំងរបស់គេក៏ធ្លាក់ចុះ ការវ៉ៃចេញក៏មិនសូវរហ័សរហួនដូចមុន ។ជាអ្នកប្រដាល់ដែលមានទេពកោសល្យក្នុងការប្រើជើងដើម្បីផ្ដួលគូប្រកួតនោះឥឡូវនេះពេលខ្លះគេបែរជាបញ្ចេញជើងមិនរួចក៏មានដែរ ។

ការស្រុតចុះនេះមិនដឹងថាមកពីគេហ្វឹលហាត់មិនបានល្អឬក៏យ៉ាងណានោះទេ ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន១៣៣ដង ឈ្នះ១០៦ដង ចាញ់២៣ដង និងស្មើពិន្ទុ ៤ ដង ។

ចំពោះអ្នកប្រដាល់ថៃកេវ កងវ៉ានវិញគេក៏ធ្លាប់មកប្រកួតនៅស្រុលខ្មែរញឹកញាប់ដែរ ។ អ្នកប្រដាល់រូបនេះក៏មិនជាខ្លាំងណាស់ណាដែរទេតែគេប្រើកណ្ដាប់ដៃបានល្អ និង ទាត់ចេញបានរហ័ស ចំពោះកម្លាំងរបស់គេអាចតស៊ូបាន៥ ទឹកដោយគ្មានបញ្ហាឡើយ ។

នេះជាជំនួបមួយដែលទាំងសងខាងសុទ្ធតែត្រូវការឈ្នះដូចគ្នា ។នរណាក៏នៅតែមានជំនឿចិត្តលើសុខហ៊ុចដែរ តែការប្រកួតនេះទំនងជាមិនបញ្ចប់មុនទឹកទី៥ឡើយ ។ ចាំមើលនរណាជាអ្នកដណ្ដើមបានជ័យជំនះនៅក្នុងការប្រកួតនេះ ?

Meun-Sokhuch-Kev-Kongwan [800x600]

ចំនែកឯមួយគូទៀតគឺ កីឡាករ ចាន់ ប៊ុនលាភក្លិបនិរោធន៍មានជ័យប្រកួតជាមួយអ្នកប្រដាល់ថៃផាត ខាន់ថង(Phat Khanthong) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

ប៊ុនលាភមានប្រវត្តិប្រកួតចំនួន៧០ដង ឈ្នះ៥៧ដង ចាញ់១១ដង និងស្មើពីន្ទុ ២ ដង ។ ចំពោះអ្នកប្រដាល់ថៃ ផាត ខាន់ថងវិញគេទើបតែមកប្រកួតស្រុកខ្មែរជាលើកដំបូងនេះទេ ។គេមានប្រវត្តិប្រកួតចំនួន៦៦ដង ឈ្នះ៥២ដង ចាញ់១៣ដង និងស្មើពិន្ទុ១ ដង ។ជំនួបរវាងអ្នកប្រដាល់ទាំង ២ រូបនេះនរណាមានសំណាងល្អ ?

ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះហេង វាសនាក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងប្រកួតជាមួយម៉ន ព្រំម៉ាញក្លិបការិយាល័យទី៥កងទ័ពជើងគោកដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។រឿង សារ័ត្នក្លិបទ័ពឆ័ត្រយោង៩១១ប្រកួតជាមួយវ៉ាន់ ចាន់វ៉េតក្លិបតាព្រហ្មមានជ័យដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។

Chan-Bunleap-Phat-Khanthong [800x600]

Facebook Comments
Loading...