ការលុបចោល និងការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ នៅក្នុងខេត្តត្បូងឃ្មុំ

0
73942

ត្បូងឃ្មុំ៖ លោក អភិបាលរងខេត្ត ជំរុញឲ្យថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ បំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានលទ្ធផលល្អប្រសើរ ចំពោះជនបរទេសដែលមករស់នៅក្នុងខេត្ត ហើយគ្មានឯកសារច្បាស់លាស់ ឬក្លែងក្លាយត្រូវធ្វើការដកហូតជាបន្ទាន់ និងជំរុញឲ្យបានខ្លាំងក្លា ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ឲ្យខាងតែបាន ដើម្បីជាប្រយោជន៍ជូនសង្គមជាតិយើង ថ្លែងក្នុងសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៧ នេះ ។

WhatsApp Image 2017-12-20 at 7.09.30 PM(1)

លោក ឧត្តមសេនីយ៍ យូ រ័ត្នចាន់សារ៉ា ស្នងការរងទទួលផែនអន្តោប្រវេសន៍បានថ្លែងថា បទល្មើសដែលកើតមានឡើងក្នុងភូមិសាស្ត្រខេត្ត ត្រូវបានធ្វើការបង្ការ ទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលា និងមានការថយចុះគួរឲ្យកត់សម្គាល់ ទាំងនេះក៏អាស្រ័យដោយការខិតខំប្រឹងប្រែងឥតរុញរារបស់កងកម្លាំងនគរបាលយើងគ្រប់ជំនាញ គ្រប់លំដាប់ថ្នាក់ ខេត្ត-ក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលដោយអនុវត្តបាននូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន អង្គភាពប្រដាប់អាវុធទាំងអស់ ធ្វើឲ្យកងកម្លាំងយើងសម្រេចបានក្នុងតួនាទីភារកិច្ចរបស់ខ្លួន ។ លទ្ធផល បង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន ៧០លើក ឧក្រិដ្ឋ២១លើក មជ្ឈឹម៤៩លើក និងគ្រឿងញៀន ៦៤លើក ។ ជនបរទេស ៣ករណី ចាប់ឃាត់ខ្លួនធ្វើការអប់រំ មានចំនួន៣នាក់ ជនជាតិវៀតណាម (ដើរលក់ឆ្នោតវៀតណាម) ជនបរទេសមិនមែនអន្តោប្រវេសន៍ ស្នាក់នៅរយៈខ្លីមានចំនួន១៨៧នាក់ មាន១១ជនជាតិ ។ ជនបរទេសអន្តោប្រវេសន្ត ប្រើប្រាស់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី មានចំនួន ១២៨គ្រួសារ មនុស្សរួមចំនួន ២៤២នាក់ ស្រិ១០៤នាក់ ។ ជនបរទេសអន្តោប្រវេសន្តស្នាក់នៅយូរគ្មានឯកសាររដ្ឋបាលកម្ពុជា មានចំនួន ៤៤គ្រួសារ មនុស្សរួមចំនួន ៧៥នាក់ ស្រី៣០នាក់ ។

ឯកឧត្តម ប៉ែន កុសល អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំថ្លែងដែរថា ក្នុងរយៈពេលជាង៣ឆ្នាំមកនេះ ការងារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព និងស្ថេរភាពក្នុងខេត្តត្រូវបានថែរក្សា ការពារ ពង្រឹង និងកែរលម្អរជាប្រចាំឲ្យកាន់តែរឹងមាំ ជះឥទ្ធិពលផ្ទាល់ និងអំណោយផលដល់ការប្រកបមុខរបរ ការងារ សកម្មភាពអាជីវកម្ម ពាណិជ្ជកម្ម និងសកម្មភាពអន្តរវិស័យដ៏ទៃទៀត សំដៅបង្ខិតការផ្តល់សេវាសាធារណៈឲ្យកាន់តែកៀកជាមួយប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ។ ការអនុវត្តអនុក្រិត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ខ្ញុំសូមជម្រុញ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ បំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យទទួលបានលទ្ធផលល្អប្រសើរ ចំពោះជនបរទេសដែលកាន់កាប់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ឬក្លែងក្លាយត្រូវធ្វើការដកហូតជាបន្ទាន់ដែលក្នុងនោះច្រើនជាជនជាតិវៀតណាម និងតម្រូវឲ្យពួកគេអនុវត្តតាមនិតិវិធីច្បាប់វិញ ដោយដាក់ពាក្យសុំជាជនបរទេសអន្តោប្រវេសន្ត ចំពោះជនបរទេសសញ្ជាតិវៀតណាមដែលស្នាក់នៅយូរគ្មានឯកសារ ត្រូវឲ្យពួកគេដាក់ពាក្យសុំ ជាជនអន្តោប្រវេសន្ត ។ ចំ

ពោះជនបរទេសដែលចូលមកស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាខុសច្បាប់ ត្រូវបណ្តេញចេញ តាមច្បាប់អន្តោប្រវេសន្តនៃព្រះរាជាណាចក្រកម្ពុជា ។ នៅតាមច្រកព្រំដែន គឺត្រូវពង្រឹងការត្រួតពិនិត្យឲ្យបានល្អ ម៉ត់ចត់ ច្បាស់លាស់ ដើម្បីឲ្យប្រទេសយើងមានការគ្រប់គ្រងល្អ ដូចអរិយប្រទេសនានាក្នុងពិភពលោក៕

WhatsApp Image 2017-12-20 at 7.09.21 PM

WhatsApp Image 2017-12-20 at 7.09.29 PM

WhatsApp Image 2017-12-20 at 7.09.30 PM(1)

WhatsApp Image 2017-12-20 at 7.09.30 PM

Facebook Comments
Loading...