ជនជាតិវៀតណាមមួយក្រុមធ្វើស្រែលើដីទំនាស់អង្គការកាំហ្វីតនៅស្រុកកៀនស្វាយ

0
17650

ខេត្តកណ្តាល៖ ជនអន្តោប្រវេស្តន៌វៀតណាម១ក្រុមមករស់នៅដោយខុសច្បាប់នៅឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្តាលហើយបានបោះទីតាំងនៅកណ្តាលបឹងជាច្រើនឆ្នាំមកហើយគឺមកតាមរយៈលោកម៉ែនសុធីកូនចៅលោកឡោកហួរដើម្បីមកធ្វើដំណាំកសិកម្ម(ស្រូវ) ។

WhatsApp Image 2017-12-20 at 4.44.51 PM

ក្រុមជនជាតិវៀនណាម១ក្រុមនេះចូលមកធ្វើស្រែលើផ្ទៃដីអង្គការកាំហ្វីតគឺពួកគេមិនបានដឹងថាដីមានទំនាស់អ្វីដែរ ។ ក្រោយពីប្រមុខរដ្ឋាភិបាលចេញ(សជណ)ដកហូតដីជាង៥០០០ហិកតាដែលគ្រប់គ្រងត្រួតត្រាដោយលោកឡោកហួរប្រគល់ឲ្យក្រសួងរៀបចំដែនដីចាត់ចែងដោះស្រាយតាមបណ្តឹងរបស់ប្រជាពលរដ្ឋម្ចាស់ដីនិងភាគីទំនាស់ដែលពាក់ព័ន្ធ ទើបក្រុមជនអន្តោរប្រវេស្តន៌វៀតណាមទាំងនោះដឹង ។ ប៉ុន្តែក្រុមជនជាតិវៀតណាមទាំងនោះក៌មិនបានវិលត្រឡប់ទៅប្រទេសរបស់ខ្លួននោះទេ ។ បានសេចក្តីថាមានអ្នកនៅពីក្រោយខ្នងនិងធានាអះអាងអ្វីមួយទើបក្រុមអន្តោរប្រវេស្តន៌ខុសច្បាប់១ក្រុមនេះ(10នាក់)មិនខ្លាចញញើតច្បាប់ទំលាប់នៅស្រុកខ្មែរ ។ មានន័យថាបន្តរស់នៅដោយខុសច្បាប់ជ្រកក្រោមដំបូលអ្នកមានអំណាចម្នាក់ ។ ហេតុនេះធ្វើឲ្យក្រុមជនជាតិវៀតណាមដ៌ខ្លាហាននេះមានឱកាសធ្វើសកម្មភាពសាបព្រោះស្រូវនៅលើផ្ទៃដីទំនាស់នៃអង្គការកាំហ្វីតយ៉ាងគគ្លើនបែបនេះ។

ក្នុងករណីនេះទាមទារឲ្យអាជ្ញាធរដែនដីស្រុកកៀនស្វាយនិងខេត្តកណ្តាលពិសេសក្រសួងរៀបចំដែនដីចាត់វិធានការទប់ស្កាត់ មិនអនុញតិឲ្យភាគីណាមួយរំលោភបំពានលើ (ស.ជ.ណ)របស់រាជរដ្ឋាភិបាលបានទេ ។ យ៉ាងណាមិញត្រូវប្រមូលក្រុមវៀតណាមទាំងអស់នោះមកសួរដេញដោលតាមច្បាប់ស្រុកខ្មែរទៅមើលថា តើអ្នកណានៅពីក្រោយខ្នងឲ្យពិតប្រាកដ ដើម្បីបកស្បែកមុខមនុស្សខូចបង្ហាញឲ្យមតិមហាជនបានដឹងជាសាធារណៈ ។ ករណីនេះមិនត្រូវស៊ុំគ្រលំឫអោបក្រសោបមនុស្សខូចតទៅទៀតទេនាំឲ្យប៉ះពាល់ប្រជាប្រិយភាពថ្នាក់ដឹកនាំរដ្ឋាភិបាល ។ ពីព្រោះបញ្ហានេះមានអីទៅពិបាកក្នុងការវែកមុខអ្នកនៅក្រោយខ្នង ។ រឿងឧក្រិដ្ឋកម្មធំៗសមត្ថកិច្ចវែកមុខរកឃើញ ចុះរឿងនេះងាយដូចបកចេកម៉េចមិនអនុវត្ត ។

ពាក់ព័ន្ធនិងការសាបព្រោះស្រូវលើដីទំនាស់ខាងលើ ពីសំណាក់ក្រុមជនជាតិវៀតណាម១ក្រុមនេះ មន្ត្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានចាត់ទុកថា ជាករណីល្មើសច្បាប់ទាំងស្រុងពីព្រោះដីនោះស្ថិតក្នុងដៃរបស់ក្រសួងនៅឡើយ ។ មានន័យថាមិនទាន់សម្រេចកាត់ដីនេះប្រគល់ឲ្យភាគីណាមួយនៅឡើយទេរវាងភាគីអង្គការកាំហ្វីតនិងភាគីអ្នកពាក់ព័ន្ធ ។ ចុះហេតុអីបានជាជនជាតិវៀតណាមទាំងនោះថ្លើមធំអីហ៊ានទៅបង្កបង្កើនផលលើដីនោះ ។ នេះបង្ហាញថាមានអ្នកនៅពីក្រោយខ្នងជាអ្នកចាត់ចែងទទួលខុសត្រូវ ។

ទាក់ទិនករណីនេះលោកស្រីហែម សុភាពប្រធានសមាគមមូលនិធិខ្មែរសម្រាប់ការសិក្សាអប់រំនិងអភិវឌ្ឍន៌(កាំហ្វីត) តំណាងឲ្យសមសជិកជាង៨០០គ្រួសារបានឲ្យកម្ពុជាថ្មីដឹងតាមទូរស័ព្ទថា កិច្ចការងារនេះលោកស្រីបានជំរាបជូនទៅអភិបាលខេត្តកណ្តាលនិងក្រសួងរៀបចំដែនដីបានដឹង ហើយមានចំណាត់ការយ៉ាងណានោះគឺជាដែនសមត្ថកិច្ចរបស់ស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរដែនដី ។ ពីព្រោះកិច្ចដំណោះស្រាយវិវាទដីធ្លីនេះប្រមុខរដ្ឋាភិបាលបានប្រគល់ជូនក្រសួងរៀបចំដែនដីជាអ្នកសម្របសម្រួលដោះស្រាយជូនប្រជាពលរដ្ឋដោយយុត្តិធម៌ ។ ចំណែកលោកឡោកហ៊ួរនិងលោកស្រីតែងឃុននីនមិនអាចទាក់ទងសុំការបំភ្លឺបានទេ រហូតមកទល់ពេលនេះ ៕

WhatsApp Image 2017-12-20 at 4.44.48 PM

WhatsApp Image 2017-12-20 at 4.44.50 PM

WhatsApp Image 2017-12-20 at 4.44.52 PM

Facebook Comments
Loading...