តើនរណានឹងក្លាយជាម្ចាស់ខ្សែប្រវាត់បារលីប្លេក ?

0
3221

ភ្នំពេញ: នៅរសៀលថ្ងៃទី១៦ធ្នូខាងមុខនេះព្រឹត្តិការណ៍ប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់បារលីប្លេកទម្ងន់៦៥ គីឡូក្រាមបានមកដល់វគ្គប្រកួតផ្ដាច់ព្រ័ត្រហើយ ។ ព្រឹត្តិការណ៍នេះបានចាប់ផ្ដើមតាំងពីថ្ងៃទី១តុលាមកម្ល៉េះដោយមានអ្នកប្រដាល់កម្ពុជា ៤រូប និង អ្នកប្រដាល់ ថៃ៤រូបចូលរួមប្រកួត ។

សំនៀងក្លិបទ័ពឆ័ត្រយោង៩១១ដែលបានចំណាត់ថ្នាក់លេខ ១ ពូលA ត្រុវប្រកួតជាមួយអ្នកប្រដាល់ថៃ ផ្លាយ ណយ(Phlay Noy)ដែលបានចំណាត់ថ្នាក់លេខ ១ ពូលB នោះដើម្បីដណ្ដើមខ្សែក្រវាត់ដែ់លអមដោយលុយរង្វាន់ចំនួន៥.០០០ដុល្លារ ។

៤ប្រកួតក្នុងការប្រកួតវិលជុំសំនៀងបានទទួលជ័យជំនះទាំង ៤ ប្រកួតក្នុងខណៈដែលផ្លាយ ណយ ៤ប្រកួត ឈ្នះ ៣ ប្រកួតនិង ចាញ់មួយប្រកួតគឺចាញ់ជា សំនៀងនៅទឹកទី៣តែម្ដង ។

សំនៀងមានប្រវត្តិប្រកួតចំនួន៨៧ដង ឈ្នះ៧១ដង ចាញ់១៣ដង និង ស្មើពិន្ទុ ៣ ដង ឯ ផ្លាយ ណយវិញមានប្រវត្តិប្រកួតចំនួន៧៩ដង ឈ្នះ៦៤ដង ចាញ់១៤ដង និងស្មើពិន្ទុ ១ ដង ។ទាំងសងខាងសុទ្ធតែប្ដេជ្ញាចិត្តធ្វើជាម្ចាស់ខ្សែក្រវាត់ដូចគ្នា ។

សំនៀងទោះបីគេធ្លាប់ផ្ដួលផ្លាយ ណយបានមុនទឹកទី៥ក៏ពិតមែនតែគេមិនទាន់ហ៊ានក្អេងក្អាងថាគេនឹងឈ្នះទៀតនញឡើយ ។ចំពោះផ្លាយ ណយបន្ទាប់ពីចាញ់សំនៀងនៅទឹកទី៣មកនោះគេឈ្នះមឿន សុខហ៊ុចដោយពិន្ទុឈ្នះជឹម ចិត្រា និង ផង់ សុភាពនៅទឹកទី ១ទាំង២នាក់ ។

អ្នកប្រដាល់ថៃរូបនេះពិតជាប្រឹងប្រែងហ្វឹកហាត់ខ្លាំងមែន ឯ សំនៀងក៏មិនធ្វេសប្រហែសដែរ ។នរណានឹងក្លាយជាម្ចាស់ខ្សែក្រវាត់ ?

Chea-samneang-Phlay-Noy [800x600]

Facebook Comments
Loading...