ព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិមានអ្នកចូលរួមរហូតដល់ទៅជាង១០.០០០នាក់

0
12315

ភ្នំពេញ: ឯកឧត្តមវ៉ាត់ ចំរើនបានចាត់ទុកថានេះជាចំនួនដែលកើនឡើងហួសពីការស្មាន ។តាមការឲ្យដឹងបន្ថែមនោះថា ក្នុងចំនួនជាង១០.០០០នាក់នោះគឺមកពីប្រទេសចំនួន៧៦លើពិភពលោក។ សម្រាប់ឆ្នាំ២០១៧នេះព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិនៅអង្គរវត្តថ្ងៃទី៣ធ្នូឆ្នាំ២០១៧។

24726780_1656316587759065_2067908411_n

ចំពោះលទ្ធផលចំណាត់ថ្នាក់វិញនោះវិញ្ញាសាពាក់កណ្ដាលម៉ារ៉ារុងបុរសចំណាត់ថ្នាក់លេខ ១បានទៅកីឡាករ មកពីប្រទេសចិន Qui Bianដែលរត់ក្នុងថិរវេលា១ម៉ោង១២នាទី៤២វិនាទី ។លេខ២បានទៅកីឡាករកម្ពុជាTakizaki Kuniaki ដែលរត់ក្នុងថិរវេលា១ម៉ោង១៤នាទី៤២វិនាទី និង លេខ៣បានទៅកីឡាករកម្ពុជាម៉ា វីរ៉ូដែលរត់ក្នុងថិរវេលា១ម៉ោង១៥នាទី៣៥វិនាទី ។

រត់ពាក់កណ្ដាលម៉ារ៉ារតុងនារីលេខ ១បានទៅកីឡាការិនីមកពីប្រទេសអៀរឡង់Nic Amhlaoibh ដែលរត់ក្នុងថិរវេលា១ម៉ោង២៨នាទី៤៥វិនាទី ។ លេខ២កីឡាការិនីបារាំង Messina Veroniqueរត់ក្នុងថិរវេលា១ម៉ោង៣១នាទី ២៩វិនាទី និង លេខ៣កីឡាការិនីចក្រភពអង់គ្លេសClarue Lynsayដែលរត់ក្នុងថិរវេលា១ម៉ោង៣៣នាទី៤០វិនាទី ។

រត់១០គីឡូម៉ែត្របុរសចំណាត់ថ្នាក់លេខ ១បានទៅកីឡាករកម្ពុជាវ៉ាន់ ភារ៉ារត់ក្នុងថិរវេលា៣៤នាទី៤៤វិនាទី លេខ ២កីឡាករមកពីប្រទេសអេត្យូពីTamiru Andarge Ayal ដែលរត់ក្នុងថិរវេលា៣៦នាទី១៣វិនាទី និង លេខ ៣ កីឡាករកម្ពុជាជា សម្ផស្ស រត់ក្នុងថិរចវេ៣៦នាទី៤១វិនាទី ។រត់១០គីឡូម៉ែត្រនារីចំណាត់ថ្នាក់លេខ ១ កីឡាការិនីបារាំងPech Agatheរត់ក្នុងថិរវេលា៤៥នាទី២៧វិនាទី ១១ លេខ២កីឡាការិនីកម្ពុជាហុង សុជាតារត់ក្នុងថិរវេលា៤៥នាទី៣៩វិនាទី៥៤ និង ចំណាត់ថ្នាក់លេខ ៣កីឡាការិនី សឹង្ហបូរី Wilson Amanda រត់ក្នុងថិរវេលា៤៧នាទី១៣វិនាទី៩៤ ។

រត់១០គីឡូម៉ែត្រជនពិការចំណាត់ថ្នាក់លេខ ១កីឡាករជឹមផាន រត់ក្នុងថិរវេលា៤៩នាទី៣៥វិនាទី២៣ លេខ២ កីឡាករញ៉ក់ គឹមហោររត់ក្នុងថិរវេលា១ម៉ោង ០១នាទី៣៤វិនាទី និង ចំណាត់ថ្នាក់លេខ ៣ កីឡាករសាន ម៉ៅ រត់ក្នុងថិរវេលា១ម៉ោង ០៧នាទី៣៨វិនាទី ។ពួកគេជាកីឡាករកម្ពុជាទាំងអស់ ។

ប្រណាំងរទេះជនពិការពាក់កណ្ដាលម៉ារ៉ាតុងចំណាត់ថ្នាក់លេខ ១ កីឡាករសែម គឹមសួរធ្វើក្នុងថិរវេលា១ម៉ោង៤៤នាទី៣៩វិនាទី ។លេខ២កីឡាករហេង សាវឿនធ្វើក្នុងថិរវេលា១ម៉ោង៤៤នាទី៥៤វិនាទី និង ចំណាត់ថ្នាក់លេខ៣ កីឡាករសាង មនោ ធ្វើក្នុងថិរវេលា១ម៉ោង៤៦នាទី៤៤វិនាទី ។

24337183_1656316447759079_1548105430_n

Facebook Comments
Loading...