រួសរាន់ឡើងបងប្អូនជិតឆ្ងាយដែលមានដីនៅក្នុងសង្កាត់ពញ្ញាពន់ក្រុមការងារមន្ត្រីភូមិបាលខណ្ឌជិតបិទបញ្ចប់ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធហើយ

0
145

ភ្នំពេញ ៖ ជិតបិទបញ្ចប់ហើយដូចនេះបងប្អូនប្រជាពលរដ្ឋដែលនៅជិតឆ្ងាយ មានដីនៅក្នុងសង្កាត់ពញ្ញាពន់ សូមរូសរាន់ឡើងមកបំពេញឯកសារចុះបញ្ជីដីធ្លី លក្ខណៈជាប្រព័ន្ធ អោយបានគ្រប់ៗគ្នា។ ដោយការចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅ និងសម្រេចឲ្យបានរួចរាល់ក្នុងឆ្នាំ២០២៤នេះ។

លោកស៊ូ ស៊ីវត្ថា ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ សុរិយោដី និងភូមិបាលខណ្ឌព្រែកព្នៅ និងជាប្រធានក្រុមវាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានដីនៅសង្កាត់ពញ្ញាពន់ ពិសេសម្ចាស់ដីដែលមិនមានម្ចាស់រស់នៅ សូមបងប្អូនរួសរាន់មកបំពេញឯកសាចុះបញ្ជី ដីធ្លីរបស់ខ្លួន ព្រោះបច្ចុប្បន្ននេះក្រុមការងារចុះបញ្ជីដីធី្ល កំពុងរៀបចំឯកសារ ចុះវាស់វែងជូនបងប្អូនដោយមិនគិតថ្លៃ បានជាច្រើនភូមិហើយ ហើយក៍ជិតនិងបិទបញ្ចប់ផងដែរ។

លោក ស៊ូ ស៊ីវុត្ថា បញ្ជាក់ថា សូមបងប្អូនប្រជាពលរដ្ឋ សហការឲ្យបានល្អប្រសើរជាមួយក្រុមការងារ ព្រោះការចុះបញ្ជីរមានលក្ខណៈជាប្រព័ន្ធ បានផ្តល់នូវសារៈប្រយោជន៍ដល់បងប្អូន ប្រជាពលរដ្ឋ ដោយធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ ហើយវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុទៀតសោត មានសារៈសំខាន់សំរាប់ធ្វើជាភស្តុតាង នូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងចៀសវាងបាននូវការរំលោភបំពានលើដីធ្លី៕

Facebook Comments
Loading...