បងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅជិតឆ្ងាយមានដីក្នុងសង្កាត់សំរោង រុះរាន់មកបំពេញបែបបទចុះបញ្ជីឲ្យបានគ្រប់ៗគ្នា

0
223

ប្រដាល់ ៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ ក្រុមការងារការរិយាល័យភូមិបានខណ្ឌព្រែកព្នៅ បានស្រង់ទិន្នន័យវាស់វែង កំណត់ព្រំដី ដើម្បីចុះបញ្ជីរមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋស្ថិតក្នុងភូមិសំរោងត្រូង និងភូមិនសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សូមបងប្អូនប្រជាពលរដ្ឋដែលមានដីក្នុងសង្កាត់សំរោង រុះរាន់បំពេញបែបបទចុះបញ្ជីឲ្យបានគ្រប់ៗគ្នា។

បើតាមប្រសាសន៍លោកស៊ូ ស៊ីវុត្ថា ប្រធានភូមិបាលខណ្ឌព្រែកព្នោ បានលើកឡើងថា ក្នុងខណ្ឌព្រែកព្នៅ នៅតែក្នុងសង្កាត់សំរោង១នេះទៀតប៉ុណ្នោះដែលទើបនិងចាប់ផ្តើម ចំណែក៤សង្កាត់ទៀតខ្លះរួចរាល់ ខ្លះជិតនិងបិទបញ្ចប់ហើយដែរ។

លោកប្រធានភូមិបាល បានឲ្យដឹងទៀតថា មន្ត្រីការិយាល័យភូមិបាលនិងខិតខំសម្របសម្រួលដើម្បីចុះបញ្ជីជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នាក្នុងខណ្ឌព្រែកព្នៅទាំងមូលឲ្យរួចរាល់ក្នុងឆ្នាំ២០២៤នេះ ដើម្បីបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ ហើយឲ្យបងប្អូនយកទៅប្រើប្រាស់តាមតម្រូវការ។

Facebook Comments
Loading...