បងប្អូនដែលមានដីក្នុងសង្កាត់សំរោងត្រៀមឯកសារពាក់ពាន់ដើម្បីចុះបញ្ជីរមានលក្ខណៈជាប្រព័ន្ធ អោយបាន​គ្រប់ៗគ្នា

0
245

ភ្នំពេញ ៖ ក្នុងពិធីបើក​សិក្ខាសាលា​ស្ដី​ពី​ការ​ចុះ​បញ្ជី​ដីធ្លី នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ លោក​ ស៊ូ​ ស៊ីវត្ថា​ ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម​នឹង​សំណង់​ខណ្ឌ​ព្រែក​ព្នៅ​ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋនៅ​​សង្កាត់​សំរោង ពិសេសភូមិសំរោងត្បូងមុនគេ ត្រៀមឯកសារពាក់ពាន់ដើម្បីចុះបញ្ជី ហើយសម្រមសម្រួលជាមុនអោយរួចរាល់ដីមានវិវាទ និងដីមិនមានវិវាទ ដីជាប់ព្រំគ្នា ដើម្បីចុះបញ្ជីរមានលក្ខណៈជាប្រព័ន្ធ អោយបាន​លឿនរហ័សគ្រប់ៗគ្នា។​ ​

​លោកប្រធាន​ការិយាល័យ​រៀបចំ​ដែនដីខណ្ឌបានបន្ថែមថា បងប្អូនដែលទទួលបានដំណឹងនេះហើយសូមជួយផ្សព្វផ្សាយបន្ដដល់បងប្អូនម្ចាស់ដី ដែលរស់នៅក្នុងក្រុងភ្នំពេញ ឬនៅតាមបណ្ដាខេត្តនានា ដែលបានទិញដីក្នុងសង្កាត់សំរោងសូមឲ្យពួកគាត់មកចុះបញ្ជីគ្រប់ៗគ្នា ឲ្យបានទាន់ពេលវេលា ព្រោះការចុះបញ្ជីជាលក្ខណៈប្រព័ន្ធនេះបងប្អូនពុំមានចំណាយថវិកាអ្វីឡើយ។ តែបើបងប្អូនចុះបញ្ជីដីធ្លីដោយដុំវិញ បងប្អូននឹងត្រូវចំណាយថវិកាច្រើនជាមិនខាន។

លោក ស៊ូ ស៊ីវុត្ថា បញ្ជាក់ថា សូមបងប្អូនប្រជាពលរដ្ឋ សហការឲ្យបានល្អប្រសើរជាមួយក្រុមការងារ ព្រោះការចុះបញ្ជីរមានលក្ខណៈជាប្រព័ន្ធ បានផ្តល់នូវសារៈប្រយោជន៍ដល់បងប្អូន ប្រជាពលរដ្ឋ ដោយធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ ហើយវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុទៀតសោត មានសារៈសំខាន់សំរាប់ធ្វើជាភស្តុតាង នូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងចៀសវាងបាននូវការរំលោភបំពានលើដីធ្លី៕

Facebook Comments
Loading...