ប្រជាពលរដ្ឋដែលមានសំណង់មិនរៀបរយនៅលើផ្លូវ១៥១ ចំនួន៨គ្រួសារបន្ថែមទៀតបានព្រមទទួលយកគោលនយោបាយផ្លាស់ទីលំនៅទៅកន្លែងថ្មី

0
261

ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលមានសំណង់មិនរៀបរយនៅលើផ្លូវ១៥១ ៨គ្រួសារបន្ថែមទៀតបានព្រមទទួលយកគោលនយោបាយផ្លាស់ទីលំនៅទៅកន្លែងថ្មី ដែលមានទីលំនៅស្របច្បាប់ដែលសាលារាជធានីបានរៀបចំជូន ហើយមកផ្តិតមេដាយទទួលយកផ្លង់ពីការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខណ្ឌព្រែកព្នៅ ដែលមកដល់ពេលនេះប្រជាពលរដ្ឋដែលព្រមទទួលយកដីគោលនយោបាយពីសាលារាជធានីភ្នំពេញ មានចំនួនច្រើន ហើយមានប័ណ្ណកម្មសិទ្ធកាន់កាប់ស្របច្បាប់រស់នៅយ៉ាងសុខសាន្ត និងសប្បាយរីករាយ។

លោក ស៊ូ ស៊ីវុត្ថា ប្រធានភូមិបាលខណ្ឌព្រែកព្នៅ បានឲ្យដឹងថា មកដល់បច្ចប្បន្ននេះ មានប្រជាពលរដ្ឋជាច្រើនបានយល់ដឹងនិងឯកភាពទទួលយកដីគោលនយោបាយរបស់សាលារាជធានីភ្នំពេញ និងបានចាកចេញពីទីតាំងចាស់ ចូលទៅកាន់កាប់លើទីតាំងដីថ្មីដោយក្តីសប្បាយរីករាយ ព្រោះអាចធ្វើសៀវស្នាក់នៅ និងមានប័ណ្ណកម្មសិទ្ធកាន់កាប់ស្របច្បាប់អាចយកទៅដាក់ធានាគារ យកលុយមកប្រកបរបររកស៊ីបាន មិនដូចនៅកន្លែងចាស់នោះឡើយ។

លោកប្រធានភូមិបាលក៍សូមអំពាវនាវអោយប្រជាពលរដ្ឋមួយចំនួនតូចពិចារណាឡើងវិញ កុំជឿលើការញុះញ៉ុងរបស់គេ ដែលនាំអោយខាតបង់ពេលវេលានិងផលប្រយោជន៍របស់បងប្អូនតែប៉ុណ្ណោះ គួរយកតម្រាប់តាមប្រជាពលរដ្ឋដែលបានឯកភាពជាច្រើនមកហើយនោះ៕

Facebook Comments
Loading...