មន្ត្រីយោធាម្នាក់ ខឹងគេចោទខ្លួនថាបានទំនាក់ទំនងស្នេហាជាមួយប្រពន្ធគេ យកកាំ.ភ្លើ..ងទៅ​គំរា.មគេ ត្រូវកម្លាំងអាវុធហត្ថខណ្ឌព្រែកព្នៅចាប់ឃា.ត់ខ្លួន

0
188

ភ្នំពេញ ៖ មន្ត្រីយោធាម្នាក់ខឹងគេចោទខ្លួនថាបានទំនាក់ទំនងស្នេហាជាមួយប្រពន្ធគេ យកកាំ.ភ្លើ..ងទៅ​គំរាមកំហែងគេឯងដោយប្រើប្រាស់អាវុ.ធវែ.ងAk47 កាលពីវេលាម៉ោង ៧ និង៣២នាទីយប់ថ្ងៃទី១៧​ ខែកក្កដា ​ឆ្នាំ២០២៤ នៅចំណុចយឿត្រីថ្មីគល់ស្ពានព្រែកព្នៅ ភូមិផ្សាលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តែត្រូវកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅចាប់ឃាត់ខ្លួនបាន។

ជនសង្ស័យឈ្មោះសុខ មនោរម្យ ភេទប្រុស អាយុ37ឆ្នាំ ជនជាតិខ្មែរមុខរបរយោធា(កងកិត្តិយសត្រែទ័ព) បច្ចុប្បន្នរស់នៅផ្ទះលេខ68Cភូមិលូ សង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះតែ.ប្រុស ភេទប្រុស អាយុ37 ឆ្នាំជនជាតិខ្មែរមុខរបរលក់ត្រី បច្ចុប្បន្នរស់នៅផ្ទះលេខ32Gភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីវកែវ រាជធានីភ្នំពេញ។

ជនសង្ស័យដែលយកកាំភ្លើងទៅ​គំរាមកំហែងគេឯងខាងលើ បានសារភាពថាកាលពីវេលាម៉ោង 19 និង32 ថ្ងៃទី17 ខែកក្កដា ឆ្នាំ2024 រូបគេយបានជិះរថយន្តមួយគ្រឿងម៉ាកLUXIS 350ពណ៌ស ពាក់ស្លាកលេខខេមរៈភូមិន្ទ 02.2.6171ដោយដាក់អាវុ.ធវែ.ងAK47មួយដើមក្នុងរថយន្ត​ ជិះទៅដល់ចំណុចយឿរត្រីថ្មី​ គល់ស្ពានព្រែកព្នៅ​ ស្ថិតក្នុងសង្កាត់ព្រែកព្នៅ​ ខណ្ឌព្រែកព្នៅ​ ក៏បានចុះពីលើរថយន្ត​ និងកាន់អាវុ.ធវែងAK47ចេញពីក្នុងរថយន្តផងដែរ​ ដើម្បីយកទៅគំរាមជនរងគ្រោះឈ្មោះតែ.ប្រុសនិងអ្នកជិតខាង។

ជនសង្ស័យរូបនេះបានបន្តទៀតថា​ មូលហេតុដែលរូបគេធ្វើបែបនេះ​ គឺដោយសារជនរងគ្រោះបានចោទខ្លួនថាបានទំនាក់ទំនងស្នេហាជាមួយប្រពន្ធជនរងគ្រោះ។ ក្រោយពីធ្វើសកម្មភាពរួចខ្លួនបានបើករថយន្តទៅទុកនៅក្នុងអង្គភាពកងកិត្តិយសត្រែទ័ពចំណែកអាវុ.ធវែ.ងAK 47បានយកទៅទុកក្នុងឃ្លាំងវិញ ក្រោយមកត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅចាប់ឃាត់ខ្លួនបានតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕  

Facebook Comments
Loading...