អាជ្ញាធរខណ្ឌព្រែកព្នៅ ចុះរុះរើធ្នើរហាលត្រីដែលមានទំហំធំធ្វើលយចូលបឹងរបស់ជនជាតិវៀតណាម ក្រោយជូនដំណឹងជាច្រើនលើករួចមក

0
249

ភ្នំពេញ ៖ ជនជាតិវៀតណាមដែលមានជីវភាពធូធារតាំងទីលំនៅ នៅចិញ្ចើមផ្លូវ ហើយបានវៀតទីពង្រីកដីដែលជាចំណីផ្លូវ និងរាលចូលដល់ដីបឹងខាងក្រោយ ត្រូវបានអាជ្ញាធរខណ្ឌព្រែកព្នៅ ចុះរុះរើធ្នើហាលត្រីដែលមានទំហំធំ ហើយបាននែនាំអោយរុះរើផ្ទះទទួលយកគោលនយោបាយរបស់សាលារាជធានីភ្នំពេញ រៀបចំជូន។

រដ្ឋបាលខណ្ឌបន្ទាប់ពីជូនដំណឹងឲ្យពួកគាត់រុះរើជាច្រើនដងហើយ តែពួកគាត់មិនបានធ្វើតាមការសន្យា ដោយជនជាតិវៀតណាមទាំងនោះហាក់ផ្គើនមិនបានរុះរើតាមការណែនាំរបស់របស់រដ្ឋបាលខណ្ឌឡើយ ហើយបានសាងសង់សំណង់មិនរាបរយរំលោភយកដីចំណីផ្លូវនិងបឹងធ្វើជាកម្មសិទ្ធរបស់ខ្លួនជាបន្តទៀត ក្រោយបានឃើញបែបនេះនាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤នេះ អាជ្ញាធរខណ្ឌព្រែកព្នៅ បានចុះឲ្យរុះរើជូនពួកគាត់ ដោយពន្យល់និងនែនាំ អោយជនជាតិវៀតណាមដែលតាំងទីលំនៅ នៅចិញ្ចើមផ្លូវ នេះអោយរុះរើផ្ទះទាំងស្រុងផ្លាស់ទីលំនៅទៅទីតាំងថ្មីរស់នៅស្របច្បាប់ ដែលនៅផ្លូវជាមួយគ្នាប្រមាណជា១០០០ម៉ែត្រប៉ុណ្ណោះពីតីតាំងចាស់ ហើយសាលារាជធានីបានដោះស្រាយគោលនយោបាយអោយដោយផ្តល់ដី១ឡូត៍ និងថវិកាចំនួន១០០០០ដុល្លា ទៀតផង៕

Facebook Comments
Loading...