កម្លាំងអាវុធហត្ថខេត្តសៀមរាប ចាប់ខ្លួនបានហើយជនសង្ស័យប្រុស ស្រី២នាក់ដែលប្លន់ថៅកែលក់គ្រឿងសំណង់នៅខេត្តឧត្តរមានជ័យ

0
129

ខេត្តសៀមរាប ជនសង្ស័យប្រុស ស្រី ២នាក់ដែលប្លន់ថៅកែលក់គ្រឿងសំណង់នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ចាប់ខ្លួនហើយ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២០ និង០០នាទីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤  នៅចំណុចភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ជនសង្ស័យ ១-ឈ្មោះទ្រី សុជា ភេទស្រី  អាយុ២៨ឆ្នាំ  មុខបរគ្មាន រស់នៅភូមិលលៃ  ស្រុកប្រាសាទបាគង  ខេត្តសៀមរាប។ ២-ឈ្មោះ អ៊ន់ ប៊ុនឡុង ភេទប្រុសអាយុ១៧ឆ្នាំ  មុខរបរសិស្ស  រស់នៅភូមិស្ពានក្អែក ឃុំកណ្តែក  ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ក្នុងប្រតិបត្តិការដែលកម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ តាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រីប៉ោ វណ្ណនិត មេបញ្ជាកាអាវុធហត្ថខេត្តសៀមរាប និងដោយមានការសម្របសម្រួលពី ឯកឧត្តម មាសចន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប នេះ ក្រៅពីឃាត់ខ្លួនជនសង្ស័យបានពីរនាក់សមត្ថកិច្ចអាវុធហត្ថ បានដកហូតវត្ថុតាង៖

១-លោហធាតុពណ៌លឿង ខ្សែករ០១ខ្សែ

២-ទូរសព្ទ០២គ្រឿង

៣-លោហធាតុពណ៌លឿងចិញ្ជៀន០២វង់

៤-ម៉ូតូម៉ាក ហុងដាឃ្លីក០១គ្រឿង។

បច្ចុប្បន្នការិយាល័យជំនាញបានបញ្ជូនជនសង្ស័យនិងវត្ថុតាងប្រគល់ជូនការិយាល័យជំនាញអាវុធហត្ថខេត្តឧត្តរមានជ័យដើម្បីបន្តនីតិវិធី។

ជម្រាបថា ដេប៉ូលក់គ្រឿងសំណង់ យីហោ ថា ស៊ី នាថ ស្ថិតក្នុងភូមិគោករំដួលសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានចោរចូលប្លន់សម្លាប់ វេលាម៉ោង៤ទៀបភ្លឺ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤  ម្ចាស់ដេប៉ូលក់គ្រឿងសំណង់មានឈ្មោះ សួស សត្ថា អាយុ៥៥ឆ្នាំ៕

Facebook Comments
Loading...