សិស្សសាលាបាក់ទូក៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ ខ្លួនរឿងវាយធ្វើបាបសិស្សដូចគ្នា

0
599

ភ្នំពេញ ៖ យុវតី ជាសិស្ស វិទ្យាល័យ ថ្នាក់ ទី៧  នៃវិទ្យាល័យបាក់ទូក   ម្នាក់ ត្រូវ បាន ក្រុម យុវតី មួយ ក្រុម មាន គ្នា  ៧ទៅ៨នាក់នាំ គ្នា ព្រួត វាយ   និង  គំរាម  រហូត គ្នាខ្លាចលែង ហ៊ាន ទៅ រៀន អស់ជាង មួយ ខែ  និង  លាក់ រឿង នេះ ជិត មិន អោយ អ្នក ផ្ទះ គាត់ ដឹង ឡេីយ   ។   រហូត ដល់ គ្រូ បន្ទុក ថ្នាក់ ទំនាក់ទំនង មក សួរ អាណាព្យាបាល  បាត់ ប្អូន ស្រី មិន ដែរ ឃេីញ ទៅ រៀន  ទេីប ពួកគាត់ ជា អាណាព្យាបាល កេីត ការសង្ស័យ  ក៏ តាម ដាន  និង  យក ទូរស័ព្ទ ប្អូន ស្រី មក ឆែក មេីល   ក៏ ឃេីញ វីដេអូ រ  ប្អូនស្រី ត្រូវ មិត្ត រួមថ្នាក់  និង  អ្នក រៀន ជាប់ បន្ទប់  នាំ គ្នា  គំរាម  និង  វាយ ធ្វើ បាប រាល់ថ្ងៃ ហេីយ ថត វីដេអូ បង្អួត គេទៀត   ធ្វើ អោយ គាត់ ជាអាណា ព្យាបាល ឃេីញ អាណិត កូន  ស្រក់ ទឹកភ្នែក ដោយ មិន ដឹងខ្លួន  ។

ប្រភព ពី សាច់ ញាតិ  យុវតី រង គ្រោះ   សុំមិន ប្រាប់ អត្តសញ្ញាណ យុវតី រង គ្រោះ  បាន ប្រាប់ ក្រុម ការងារ តាម រយៈ ទូរស័ព្ទ អោយ ដឹងថា   យុវតី រង គ្រោះ មាន អាយុ ១៣ឆ្នាំ   រៀន ថ្នាក់ ទី ៧(សុំមិន ប្រាប់ លេខ បន្ទប់ )  នៃ វិទ្យាល័យ បាក់ទូក  ស្នាក់នៅ ម្តុំ ផ្សារ អូរឫស្សី ។ យោងតាម ចម្លើយ កុមារី រងគ្រោះ បានប្រាប់ អាណាព្យាបាល អោយ ដឹងថា  រូប គេ មាន មិត្តភ័ក្ដិ ៣នាក់  ក្នុង នោះ មាន មិត្តភ័ក្ដិ ម្នាក់  មាន ជម្លោះ ពាក្យ សម្ដី ជាមួយ ក្រុម ក្មេង ទំនើង ទាំង នោះរឿង និយាយ ដេីម គ្នា។  ប៉ុន្តែ ក្រុម ក្មេង ទាំង នោះ មិនដែរ ហ៊ាន រក រឿង និង  ឈ្លោះ ជាមួយ  មិត្តភ័ក្ដិ គេម្នាក់នោះទេ  ព្រោះ នាង កាច  បែរ ជា មក រក រឿង រូប នាង  និង  មិត្តភ័ក្ដិ ម្នាក់ ទៀត ជំនួស ទៅ វិញ។ ចម្លើយ កុមារី បាន ប្រាប់ ទៅ អាណាព្យាបាល បន្តថា ក្រុម ក្មេង ទាំង នោះ បាន ព្រួត វាយ  និងទះ កំផ្លៀង រូប គេ  និង  មិត្តភ័ក្ដិ ម្នាក់ ទៀត  ច្រើន លេីក ច្រើន សារ មក ហេីយ  និងធ្លាប់ យក ជេីង ជាន់ ក្បាលពួកគេ ទៀត ផង  ថែម ទាំង ថត សកម្មភាព ទាំង នោះ  ទុក បង្អួត មិត្តភ័ក្ដិ ផ្សេង ទៀត ផង ហើយ វីដេអូ នេះ ដែររូប គេ បាន ពី មិត្ត ភក្តិ ផ្ញើរ មក អោយ រូប នាង។ មិន ត្រឹម តែ ប៉ុណ្ណោះ ពួកគេ បាន គំរាម ពួក នាង  មិន អោយ ប្រាប់អ្នក គ្រូលោកគ្រូ  និង អាណាព្យាបាល ឡេីយ  បេី ហ៊ាន ប្រាប់ រូប គេ និង តាម រក រឿង ពួក នាង រហូត។ ដោយសារ តែ ខ្លាច ពាក្យ គំរាម ទេីប នាង លាក់ រឿង នេះ ទុក រហូត  ពេលទៅ សាលា រូប នាង និង មិត្តភ័ក្ដិ  មិន ហ៊ាន ចូល រៀ ព្រោះ ខ្លាច ពួក គេធ្វើ បាប ។ ហើយ រឿង នេះ កេីត ឡេីង ជាង មួយ ខែ ទៅ ហើយ  និង ទេីប តែ បែក ធ្លាយ  កាល ពី យប់ ថ្ងៃ ទី ១៣  ពេល ដែរ អាណាព្យាបាល យុវតី រង គ្រោះ  យក ទូរស័ព្ទ នាងមក ឆែកឃេីញ  និង សួរ នាំ  ទេីប នាង ហ៊ាន និយាយ ការ ពិត។

ចំពោះ រឿង នេះ អាណាព្យាបាល យុវតី រង គ្រោះ បាន បញ្ជាក់ ថា  ពួកគាត់ និង ប្រមូល ភស្តុតាង ទាំង អស់ ទៅ ដាក់ ពាក្យ បណ្ដឹង នៅ ប៉ុស្តិ៍ នគរបាល វាលវង់  ដេីម្បី អោយ សមត្ថកិច្ច ជំនាញ មាន វិធាន ការ ចំពោះ ក្រុម ក្មេង ទាំង នោះ៕

Facebook Comments
Loading...