មន្រ្តីកាកបាទក្រហមកម្ពុជា៖ យុវជនត្រូវលើកកម្ពស់ការយល់ដឹងដើម្បីបង្ការខ្លួនពីមេរោគអេដស៍

0
231

យុវជនជាទំពាំងស្នងឬស្សី យុវជនគឺជាអ្នកបន្តវេន ហើយដែលបញ្ហានៃការឆ្លងមេរោគអេដស៍នេះ ភាគច្រើនកើតឡើងក្នុងចំណោមយុវជន ដូច្នេះយុវជនត្រូវលើកកម្ពស់ការយល់ដឹងដើម្បីបង្ការខ្លួនពីមេរោគអេដស៍ និងចូលរួមផ្សព្វផ្សាយបន្តទៅមិត្តភក្តិដទៃទៀត។

នេះជាការថ្លែងឡើងពីសំណាក់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ កាលពីថ្ងៃទី១៦ ខែសីហា ក្នុងពិធីអប់រំផ្សព្វផ្សាយស្តីពី«លើកកម្ពស់ការយល់ដឹង ការបង្ការ ការចម្លងមេរោគអេដស៍ និងកាមរោគ ក្នុងចំណោមយុវជន» ដល់និស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រមាណ ២០០នាក់។

ក្នុងបើកវគ្គអប់រំផ្សព្វផ្សាយនោះដែរ លោកស្រី ម៉ែន នារីសោភ័គ បានសម្តែងនូវក្តីសោមនស្សរីករាយ ដោយបានថ្លែងថា ៖ «គោលបំណងដែលយើងជ្រើសរើសយុវជនក្នុងវគ្គផ្សព្វផ្សាយ ព្រោះថាយុវជនជាទំពាំងស្នងឬស្សី យុវជនគឺជាអ្នកបន្តវេន ហើយដែលបញ្ហានៃការច្លងមេរោគអេដស៍នេះ ភាគច្រើនកើតឡើងក្នុងចំណោមយុវជន ដូច្នេះយុវជនត្រូវលើកកម្ពស់ការយល់ដឹងដើម្បីបង្ការខ្លួនពីមេរោគអេដស៍»។

Facebook Comments
Loading...