សភាថៃទំនងជានឹងបោះឆ្នោតនាយករដ្ឋមន្ត្រី នាថ្ងៃទី២២ ខែសីហា

0
332

ទាំងប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភានៅប្រទែសថៃបានឯកភាពគ្នាថា នឹងកំណត់យកថ្ងៃទី២២ ខែសីហា ជាកាលបរិច្ឆេទបណ្តោះអាសន្ន សម្រាប់ការបោះឆ្នោត ជ្រើសតាំងនាយករដ្ឋមន្ត្រីថៃថ្មី។

មន្ត្រីសភាបាននិយាយថា ប្រធានរដ្ឋសភាជាតិថៃ លោក Wan Muhamad Noor Matha បានកោះប្រជុំជាមួយខាងព្រឹទ្ធសភា និងតំណាងគណបក្សនយោបាយធំៗ ដើម្បីពិភាក្សាអំពីកាលបរិច្ឆេទ សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី។

ក្រុមមន្ត្រីបាននិយាយថា លោកប្រធានរដ្ឋសភាជាតិថៃ ត្រូវបើកកិច្ចប្រជុំព្រឹទ្ធសភា និងតំណាងនៃក្រុមចម្រុះដឹកនាំដោយភឿថៃ និងអ្នកដែលនៅខាងក្រៅប្លុក នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។

កិច្ចប្រជុំនេះ ធ្វើឡើងបន្ទាប់ពីតុលាការធម្មនុញ្ញបានផ្តល់ភាពច្បាស់លាស់សម្រាប់ការបោះឆ្នោតនាយករដ្ឋមន្ត្រីបន្ទាប់ ដោយច្រានចោលញត្តិរបស់អ្នកតំណាងរាស្រ្ត មកពីបក្សបក្ស «ផ្លាស់ទីទៅមុខ» ឬ Move Forward ដែលចង់ឲ្យលុបចោលសេចក្តីសម្រេចរបស់សភាក្នុងការរារាំងបេក្ខភាពនាយករដ្ឋមន្ត្រីរបស់បក្ស «ផ្លាស់ទីទៅមុខ» គឺលោក Pita Limjaroenrat។ ប្រភពពី The Nation

Facebook Comments
Loading...