វត្តមានដំរីព្រៃអាស៊ីនៅតំបន់អភិរក្សក្នុងភូមិភាពឦសាននៃប្រទេសកម្ពុជា

0
580

វត្តមានដំរីព្រៃអាស៊ីនៅតំបន់អភិរក្សក្នុងភូមិភាពឦសាននៃប្រទេសកម្ពុជា។ កម្ពុជាបច្ចុប្បន្ននេះមានដំរីព្រៃចន្លោះពី ៤០០ ទៅ ៦០០ ក្បាល។ ជាការកត់សម្គាល់រូបភាពដែលម៉ាស៊ីនថតស្វ័យប្រវត្តិបានចាប់បានក្នុងហ្វូងដំរី ក៏មានឃើញកូនដំរីតូចៗផងដែរដែលនេះគឺបង្ហាញពីការបន្តពូជ និងការមានកូនដំរីព្រៃតូចៗដែលនឹងរក្សាបាននិរន្តរភាពនៃវត្តមានដំរីព្រៃក្នុងតំបន់អភិរក្ស។

ដំរីព្រៃភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី ខេត្តរតនគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែបប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថា មានចំនួនប្រមាណជាង ៧០ ក្បាល។ ប្រភព៖ Neth Pheaktra

Facebook Comments
Loading...