ភ្នំពេញ ៖ បុរសម្នាក់ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង៩យប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ក្នុងផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ តាមពាក្យបណ្តឹង របស់ស្ត្រីជាប្រពន្ធដោយប្តឹងចោទប្រកាន់ថា បាន ធ្វើសកម្មភាពចា.ប់រំលោ.ភសពសន្ធវៈកូនស្រីបង្កើតខ្លួនឯងម្នាក់ដែលនាងទើបតែមានអាយុ៤ឆ្នាំប៉ុណ្ណោះ។
ការចាប់ឃាត់ខ្លួន នេះបានធ្វើឡើង ក្រោយពី បែកធ្លាយរឿងនៅពេល ប្រពន្ធងូតទឹកឲ្យកូនស្រី បានឃើញប្រដាប់ភេ.ទកូនហើ.ម និងមានហូរខ្ទុះឈា.មចេញមកក៏សួរនាំ ហើយកូនស្រីនិយាយប្រាប់ម្ដាយពីសកម្មភាពដែលឪពុករូបនោះរំលោ.ភនាង ទើបប្រពន្ធដឹង ហើយប្រពន្ធក៏បានប្ដឹងឲ្យនគរបាលឃាត់ខ្លួនប្ដីរូបនោះក្រោយពេលប្រព្រឹត្តបានរយៈពេល៩ថ្ងៃក្រោយមក។ជនសង្ស័យជាឪពុកឈ្មោះ យូ កុសល អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បុរសនេះត្រូវនគរបាលឃាត់ខ្លួននៅទី២១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១០និង៣០នាទីព្រឹក ចំណែកកូនស្រីរងគ្រោះទើបមានអាយុ៤ឆ្នាំប៉ុណ្ណោះ។នគរបាលបានប្រាប់ឲ្យដឹងថា នៅវេលាយប់ថ្ងៃកើតហេតុ ស្ត្រីជាប្រពន្ធបានទៅធ្វើការនៅក្នុងហាងផឹកស៊ីមួយកន្លែង ដោយទុកកូនស្រីឲ្យនៅជាមួយប្ដីដែលជាជនសង្ស័យខាងលើ លុះក្រោយពីប្រពន្ធចេញទៅបាត់ ជននេះបានយកទូរស័ព្ទដៃ០១គ្រឿងទៅឲ្យកូនស្រីដេកមើលវីដេអូតុក្កតា ។ បន្ទាប់មកជននេះបានចាប់សម្រាតខោខ្លីកូនស្រីរួចធ្វើសកម្មភាពរំលោ.ភសេពសន្ថវៈតែម្ដង ដែលជាហេតុធ្វើឲ្យកូនស្រីមានការឈឺចា.ប់ក៏ស្រែកយំខ្លាំងៗ បន្ទាប់ពីឃើញដូចនេះជនសង្ស័យក៏បានឈប់ធ្វើសកម្មភាព ហើយស្លៀកខោឲ្យកូនស្រីវិញ ។
តាមប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា បន្ទាប់មកទៀតជននេះបានលួងកូនស្រីឲ្យដេក លុះដល់ថ្ងៃបន្ទាប់គឺនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១១ព្រឹក ស្ត្រីជាប្រពន្ធបានងូតទឹកឲ្យកូនស្រីខាងលើ ក៏បានឃើញប្រដាប់ភេ.ទកូនស្រីមានសភាពហើ.ម និងហូរខ្ទុះឈា.មចេញពីប្រដាប់ភេ.ទ ទើបស្ត្រីជាប្រពន្ធក៏បានសួរកូនស្រីថា «ហេតុអ្វីបានប្រដា.ប់ភេទកូនហើ.មអញ្ចឹង?» កូនស្រីបានប្រាប់ថា «ប៉ាៗរំលោ.ភកូន» ។ ពេលនោះប្រពន្ធក៏បានសួរប្ដីថា «មានបានធ្វើអ្វីផ្តេសផ្តាសទៅលើកូនអត់?»ប៉ុន្តែជនសង្ស័យបានបដិសេធថាមិនបានធ្វើអីទេ ។តាមប្រភពខាងលើបានបញ្ជាក់ប្រាប់បន្ថែមទៀតថា ពេលនោះអ្នកទាំង២បានទាស់សំដីគ្នាយ៉ាងខ្លាំង បន្ទាប់មកជនសង្ស័យជាប្ដីនិងជាឪពុកបានយកខោអាវចាកចេញពីផ្ទះចោលប្រពន្ធនិងកូនទៅស្នាក់នៅកន្លែងធ្វើការនៅឃ្លាំងយីហោ១០៣កាត់កញ្ចក់ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ចំណែកប្រពន្ធក៏ពុំទាន់ប្ដឹងផ្ដល់អ្វីដែរ ហើយបាននាំកូនស្រីទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា គ្រានោះគ្រូពេទ្យបានប្រាប់ថា«ក្មេងស្រីរងគ្រោះមានអការៈរលាកប្រដា.ប់ភេទ តម្រូឲ្យដេកសម្រាកនៅមន្ទីរពេទ្យចំនួន០៥ថ្ងៃ ដើម្បីព្យាបាលរបួស» ។
នគរបាលរូបនោះបានបង្ហើបប្រាបបន្តថា រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ទើបប្រពន្ធបាននាំកូនស្រីចាកចេញពីក្នុងមន្ទីរពេទ្យគន្ធបុប្ផាទៅកាន់អង្គការភាពញញឹមនៃកុមារ ដែលមានទីតាំងស្ថិតនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីឱ្យគ្រូពេទ្យពិនិត្យអាការៈកូនម្តងទៀត។ ពេលទៅដល់គ្រូពេទ្យបានប្រាប់ថា «ប្រដាប់ភេ.ទកូនស្រីមានអការៈរលាកខ្លាំង អាចបណ្តាលមកពីការប៉ះទង្គិចនឹងវត្ថុរឹង» ។ ក្រោយពេលឮគ្រូពេទ្យប្រាប់បែបនេះបានធ្វើឲ្យស្ត្រីជាប្រពន្ធមានការសង្ស័យកាន់តែខ្លាំងឡើងទៅលើប្ដីថាជាអ្នកចាប់រំលោ.ភកូនស្រី។ ទើបនៅវេលាម៉ោង១០ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ប្រពន្ធបានរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ ឲ្យជួយអន្តរាគមន៍តែម្តង ។តាមប្រភពមួយនេះបានប្រាប់ទៀតផងដែរថា លុះដល់វេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃខែឆ្នាំដដែលនគរបាលប៉ុស្តិ៍ខាងលើក៏បានទៅនាំខ្លួនជនសង្ស័យនៅពីឃ្លាំងលេខ១០៣កាត់កញ្ចក់ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍ ។
ក្រោយពេលនគរបាលសួរនាំ ហើយដោយមិនអាចប្រកែកបាន ជនសង្ស័យបានសារភាពថា «ខ្លួនពិតជាបានធ្វើសកម្មភាពរំលោ.ភសេ.ពសន្ថវៈកូនស្រីបង្កើតខ្លួនឯងមែន ។ បន្ទាប់មកស្ត្រីជាប្រពន្ធក៏បានដាក់ពាក្យបណ្តឹងសុំឲ្យនគរបាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕