បាត់កូន២ថ្ងៃស្វែងរកមិនឃើញ ស្រាប់តែប្រទះឃើញ ស្លា..ប់អណ្តែតក្នុងទឹកស្រះ នៃសង្កាត់ភ្លើងឆេះរទេះ

0
207

ភ្នំពេញ បាត់កូន២ថ្ងៃក្រុមគ្រួសារដើរស្វែងរក ស្រាប់តែប្រទះឃើញ ស្លា..ប់អណ្តែតទឹកស្រះ បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅស្រះទឹកមួយកន្លែង ក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្មេងរងគ្រោះខាងលើមានឈ្មោះ ពន្លឺ សុខជា ភេទប្រុស អាយុ៧ឆ្នាំ មានឪពុកឈ្មោះ ឈុន ពន្លឺ អាយុ៣៦ឆ្នាំ មុខរបរទិញលក់អេតចាយ ម្តាយឈ្មោះ ណៃ សុខណា អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ។

យោងតាមប្រភពពីម្តាយក្មេងរងគ្រោះបានឲ្យដឹងថា កូនប្រុសរបស់គាត់បានបាត់ពីផ្ទះកាលពីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ មិនឃើញកូនមកផ្ទះទើបដើរតាមរក តែមិនឃើញ ទៅរកមើលកន្លែងមាត់ស្រះ ដែលកូនធ្លាប់ទៅលេង ជាមួយក្មេងៗក្នុងភូមិក៏មិនឃើញ អស់រយៈពេល២ថ្ងៃទៅហើយ ស្វែងរកយ៉ាងណាក៏គ្មានដំណឹង ដើរស្វែងរកតាមស្រះ តាមត្រពាំងទឹកក្នុងភូមិ ក្រៅភូមិ អស់ហើយមិនឃើញសោះ ស្រាប់តែមកដល់ព្រឹក ថ្ងៃទី២១ ខែមេសាឆ្នាំ២០២៣នេះ ឳពុកម្តាយមិនអស់ចិត្តដើររកមើតាមស្រះទឹក បែជាប្រទះឃើញកូនស្លា..ប់អណ្តែតទឹកស្រះ ក្បែរផ្ទះទៅវិញ គ្រាន់តែឃើញភ្លាមនាំគ្នាផ្អើលឆោឡោ ចុះស្រង់សពកូនឡើង រួចរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចតែម្តង។

សពក្មេងប្រុស ក្រោយពីសមត្ថកិច្ចពិនិត្យកោសល្យវិច័យឃើញថាស្លា..ប់ដោយសារលង់ទឹកទើបនឹងអណ្តែត រួចប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

Facebook Comments
Loading...