កូនប្រុសបង្កើតបែកថ្នាំហ៊ាន វ៉ៃ បោក ឪពុកទៅ នឹងធុងហ្គាស ឥតប្រណីរហូតឪពុកដេក.ស្លា..ប់ នៅកន្លែងកើតហេតុ

0
411

ព្រៃវែង ៖ យុវជនម្នាក់ខឹងឪពុកស្តីបន្ទោស បានកើតដៃ វ៉ៃនឹងបោកឪពុកទៅនឹងធុងហ្គាស បណ្ដាលឲ្យស្លាប់តែម្ដងកាលពី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២២ និង៣០នាទី ទីកន្លែងកើតហេតុស្ថិតនៅភូមិថ្លុកកណ្ដោល ឃុំក្រញូង ស្រុកកំចាយមា ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ឪពុកបានស្តីបន្ទោស ឲ្យកូនជាជនដៃដល់ លុះពេល គេខឹងក៏បានស្ទុះទៅវាយ និងចាប់ឪពុកបោកខ្ទប់និងធុងហ្គាស រហូតដល់ស្លាប់។ ជនរងគ្រោះឈ្មោះ យ៉ុន ឆៃឡេង ភេទប្រុសអាយុ ៥២ ឆ្នាំរស់នៅភូមិឃុំកើតហេតុ ត្រូវកូនបង្កើតវ៉ៃ និងបោកទៅនឹងធុងហ្គាស បណ្ដាលឱ្យដេកស្លាប់នៅក្នុងថ្លុកឈាមនៅក្នុងបន្ទប់ដេករស់នៅក្នុងបន្ទុកជាមួយគ្នា។ ជនបង្ករឈ្មោះ ឡេង បារាំង ភេទប្រុសអាយុ ២៧ ឆ្នាំជាមនុស្សបែកថ្នាំបានបែកស្មារតី បានវ៉ៃនឹងបោកឪពុកទៅនឹងធុងហ្គាស បណ្ដាលឲ្យស្លាប់តែម្ដង បច្ចុប្បន្នជនសង្ស័យឈ្មោះឡេង បារាំង ត្រូវបានសមត្ថកិច្ចយើងឃាត់ខ្លួនបាន និងកសាងសំណុំរឿងទៅតាមនីតិវិធី។

ចំណែកសាកសពត្រូវបានក្រុមគ្រួសារ និង បងប្អូនរៀបចំចាត់ចែងធ្វើបុណ្យនៅតាមប្រពៃណី៕

Facebook Comments
Loading...