លោកអាចារ្យម្នាក់ទើបនិងរៀបការជាមួយប្រពន្ធក្មេងបានជាងមួយខែ ត្រូវបុរសម្នាក់ ស្ទាក់វាយ បណ្តាលឱ្យបាត់បង់ជីវិត ព្រោះតែខឹងរឿងមួយនេះ

0
350

ខេត្តកំពង់ស្ពឺ ៖ បុរសចំណាស់អាយុ៦៧ឆ្នាំ ដែលអ្នកភូមិដឹងនិងស្គាល់ថា ជាអាចារ្យ ទើបនិងរៀបការជាមួយប្រពន្ធក្រោយបានបានជាង១ខែ ត្រូវបានជនសង្ស័យម្នាក់ ស្ទាក់វាយ បណ្តាលឱ្យបាត់បង់ជីវិត ព្រោះតែមានគំនុំ ខឹងជនរងគ្រោះ ប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួន ក្រោយពីមានបញ្ហាជាមួយកូនរបស់ជនរងគ្រោះ។ ពេលនេះជនដៃដល់ត្រូវបាន ត្រូវបានតុលាការ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ បណ្តោះអាសន្នហើយ។

សូមរំលឹកថា អំពើហឹង្សានេះបានកើតឡើង កាលពី ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នៅចំណុចភូមិត្រពាំងឈូក ឃុំបរសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ជនសង្ស័យឈ្មោះមឿន សុផាត ភេទប្រុស អាយុ៣១ឆ្នាំ ។ ចំណែកជនរងគ្រោះឈ្មោះសួស សារឿន ភេទប្រុស អាយុ៦៧ឆ្នាំ។ អ្នកទាំង២រស់នៅភូមិត្រពាំងឈូកឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូចេញពីផ្ទះរបស់ខ្លួន ទៅចូលរួមបុណ្យ១០០ថ្ងៃរបស់អ្នកភូមិ លុះវេរដង្ហាន់បុណ្យរួចហើយ ក៏ត្រឡប់មកវិញក្នុងគោលបំណងទៅផ្ទះ ជាអកុសលក៏ជួបជនសង្ស័យយកដំបងឈើជ្រុងស្ទាក់វាយសម្លាប់តែម្ដង។ដោយ ជនសង្ស័យប្រើប្រាស់ដំបងឈើប្រវែងមួយម៉ែត្រពីតឹក ទៅវាយលើជនរងគ្រោះ បណ្ដាលឱ្យបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុតែម្តង ។ក្រោយពីធ្វើសកម្មភាពរួចហើយ ជនសង្ស័យបានរត់គេចខ្លួនដែរ តែរត់មិនរួច ត្រូវសមត្ថកិច្ចចុះស្រាវជ្រាវ ឈានដល់ ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗនិងបាននាំខ្លួន យកទៅសាកសួរ។

នៅចំពោះ មុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានវាយសម្លាប់ជនរងគ្រោះ ពិតមែន មូលហេតុដោយសារខឹងជនរងគ្រោះ ចង់ស្រាយគំនុំចាស់ ដែលធ្លាប់មានជាមួយកូនជនរងគ្រោះកាលពីមុន ហើយត្រូវជនរងគ្រោះប្តឹងអោយសមត្ថកិច្ចឃាត់ខ្លួន ទើបចងគំនុំរកឱកាសសម្លាប់ជនរងគ្រោះ ដើម្បីរំសាយកំហឹង។និងម្យ៉ាងទៀតចោទប្រកាន់ជនរងគ្រោះថា ចេះអំពើអាបធ្មប់ (ផ្លូវងងឹត)។បើតាមសាច់ញាតិ ជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះជាលោកអាចារ្យរូបនេះ ទើបតែរៀបការប្រពន្ធក្រោយបាន១ខែប៉ុណ្ណោះ បន្ទាប់ពីប្រពន្ធមុនរបស់គាត់ស្លាប់ចោលទៅ។ បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលស្រុកបសេដ្ឋ កសាងសំណុំរឿងបញ្ជួនទៅតុលាការហើយ ត្រូវបានចៅក្រមសម្រេច ឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ទៅតាមនីតិវិធីហើយ៕

Facebook Comments
Loading...