ផ្ទុះអាវុធមួយប្រាវរវាងកម្លាំងនគរបាលព្រហ្មទណ្ឌ ជាមួយក្រុមចោរ នៅខណ្ឌពោធិ៍សែនជ័យ នគរបាលម្នាក់រងរបួស ខណៈចោរ២នាក់ស្លាប់

0
327

ភ្នំពេញ ៖ ផ្ទុះអាវុធមួយប្រាវរវាងកម្លាំងនគរបាលព្រហ្មទណ្ឌ ជាមួយក្រុមចោរ នៅខណ្ឌពោធិ៍សែនជ័យ នគរបាលម្នាក់រងរបួស ខណៈចោរ២នាក់ស្លាប់ ដែលហេតុការណ៍បាញ់តដៃគ្នាមួយប្រាវរវាងកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាមួយក្រុមចោរកាច់កម៉ូតូ និងលួចរថយន្ដ កើតឡើងកាលពីវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងភូមិសាស្ដ្រខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា មុនឈានដល់ការប៉ះទង្កិចគ្នានេះ កម្លាំងសមត្ថកិច្ចបានក្ដាប់ជាប់នូវមុខសញ្ញាជនល្មើស លុះនៅពេលឡោមព័ទ្ធស្រាប់តែក្រុមជនល្មើស បានបាញ់ស្រោចមកលើសមត្ថកិច្ចតែម្ដង បណ្ដាលឱ្យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលម្នាក់រងរបួសត្រូវចំជើង។ នៅពេលនេះ កម្លាំងនគរបាលជំនាញ បានប្រើប្រាស់សិទ្ធិការពារខ្លួន និងបានបាញ់តបតវិញទៅកាន់ក្រុមជនល្មើស បណ្ដាលឱ្យជនល្មើស២នាក់ស្លាប់នៅកន្លែងតែម្ដង។

Facebook Comments
Loading...