ក្រសួងបរិស្ថាន៖ ទាព្រៃស្លាបស ជា ប្រភេទសត្វកម្រ និងជិតផុតពូជ នៅលើពិភពលោក

0
424

ក្រសួងបរិស្ថានថា ទាព្រៃស្លាបស កំពុងមានវត្តមានរស់នៅ និងបន្តពូជ ក្នុងតំបន់ដែនជម្រកសត្វព្រៃគូ លែ ន ព្រហ្មទេព ខេត្តព្រះវិហារ ខណៈដែល សត្វនេះ នេះ ជាប្រភេទសត្វកម្រ និងជិតផុតពូជ នៅលើពិភពលោក ។

បើយោងតាម ក្រសួងបរិស្ថាន នៅថ្ងៃទី១២ ខែមេសានេះ បានឲ្យដឹងថា ទាព្រៃស្លាប ស  (White-winged Duck) មានឈ្មោះវិទ្យាសាស្ត្រ Asarcomis scutulata ជាប្រភេទសត្វកម្រ រងគ្រោះថ្នាក់ជិតផុតពូជនៅលើ ពិភពលោក។

ក្រសួងបានបន្តថា ៖ « នៅកម្ពុជា ប្រភេទសត្វទាព្រៃស្លាប ស ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ចន្លោះ ពី ២០ទៅ៣០ក្បាល ដែលមានវត្តមានពេញមួយឆ្នាំនៅប្រទេសកម្ពុជា ភាគច្រើននៅខេត្តព្រះវិហារ និ ងភូមិភាគឦសានប្រទេស និងច្រើនរស់នៅតាមដងទន្លេ បឹង អូរ ត្រពាំង ក្នុងព្រៃពាក់កណ្ដាលស្រោង ព្រៃ ស្រោង និងព្រៃជាំផងដែរ»។

ក្រសួងបរិស្ថានបាន បញ្ជាក់ថា ៖ «ទាព្រៃស្លាប ស នេះ មានចំនួនតែប្រមាណ ៨០០ក្បាលប៉ុណ្ណោះ ដែលមា នវត្តមាននៅទូទាំងពិភពលោក និងត្រូវបានគេកត់ត្រាមានវត្តមានរស់នៅ និងបន្តពូជ ក្នុងតំបន់ដែនជ ម្រកសត្វព្រៃគូលែនព្រហ្មទេព ខេត្តព្រះវិហារ ប្រទេសកម្ពុជាយើង»។

បើតាមមជ្ឈមណ្ឌលអង្គរ សមា្រប់ការអភិរក្សជីវៈចម្រុះ (ACCB) បានឲ្យដឹងថា ចំនួនទាព្រៃស្លាប ស នៅក្នុងប្រទេសកម្ពុជា  មានចំនួនសេសសល់តិចតួចនៅឡើយ។

Facebook Comments
Loading...