អភិបាលខណ្ឌខណ្ឌបឹងកេងកង នាំយកអង្ករ១តោន និងថវិកា១ចំនួន របស់សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹត្តិបណ្ឌិត ទៅឧបត្ថម្ភផ្ដល់អង្គការផ្ទះបាយកុមារ

0
327

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ នេះ លោកសុខ សម្បត្តិ អភិបាលនៃគណៈ អភិបាលខណ្ឌបឹងកេងកង រួមនឹងថ្នាក់ដឹកនាំ មន្ដ្រីសាលាខណ្ឌមួយចំនួនទៀត បាននាំយកអំណោយដ៏ថ្លៃថ្លាររបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និង សម្ដេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន មានអង្ករ១តោន និងថវិកា៥០ម៉ឺនរៀលតាមរយៈឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញ បានយកទៅឧបត្ថម្ភ ដល់អង្គការផ្ទះបាយកុមារ ស្ថិតនៅសាលាបឋមសិក្សាជ័យជំនះ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ដើម្បីទ្រទ្រង់ដល់អង្គការ១នេះ ដែលបច្ចុប្បន្នកំពុងខិតខំប្រឹងប្រែងក្នុងការគាំទ្រនិងលើកម្ពស់ដល់ស្ថានភាពរស់នៅរបស់កុមារ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះលោក សុខ សម្បត្តិ បានថ្លែងថា រាជរដ្ឋាភិបាល ក៏ដូចជាកាកបាទក្រហមកម្ពុជា បានខិតខំយកចិត្តទុកដាក់ បំផុតចំពោះសុខទុក្ខ ប្រជាពលរដ្ឋខណៈដែលបងប្អូនជួបប្រទះនូវការលំបាកខ្វះខាត គឺតែងតែចេញមុខដោះស្រាយ ដើម្បីជួយសម្រាលការលំបាករបស់បងប្អូន ហើយសកម្មភាព ទាំងនេះធ្វើឡើងគ្រប់ទីកន្លែងទាំងនៅទីក្រុងនិងជនបទ មិនប្រកាន់និន្នាការនយោបាយ ឬព៌ណសម្បុរអី្វឡើយ។

លោក បានបន្ដថា ជាក់ស្ដែងនៅពេលនេះ សម្ដេចទាំងទ្វេរ បានជួយឧបត្ថម្ភ ដល់ផ្ទះបាយកុមារ ហើយកន្លងមកផ្ទះបាយកុមារក៏ធ្លាប់ បានទទួលអំណោយពីសម្ដេចជាបន្ដបន្ទាប់ តទៅមុខ តាមរយៈឯកឧត្តមអភិបាលរាជធានីភ្នំពេញ សម្ដេចទាំងទ្វេរនឹងបន្ដជួយ ផ្ទះបាយកុមារ បន្ថែមទៀត ដើម្បីឲ្យអង្គការនេះមាននិរន្ដភាព និងមានលទ្ធភាពជួយកុមារបន្ដទៀត។ លោកបានបន្ថែមថា ការជួយដល់កុមារ គឺជាការជួយដល់រាជរដ្ឋាភិបាល ជួយដល់សង្គមជាតិ ក៏ដូចជាការជួយដល់ខ្លួនឯងផងដែរ។

ចំណែកលោក ង៉ូវ ឈីវ ប្រធានអង្គការ ផ្ទះបាយកុមារ បានថ្លែងអំណរគុណ យ៉ាងជ្រៀលជ្រៅ ដល់សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹត្តបណ្ឌិតដែលបានផ្ដល់អំណោយដ៏ថ្លៃថ្លាដល់ អង្គការ ផ្ទះបាយកុមារ នាពេលនេះ ដែលជាការសម្រាល ដល់បន្ទុករបស់អង្គការបាន១ផ្នែកផងដែរ។

សូមជម្រាបជូនថា អង្គការផ្ទះបាយកុមារ បានបង្កើតឡើងតាំងពីឆ្នាំ២០១០ មកម្លេះ ក្នុងបំណងចង់ឲ្យកុមារទុរគ៌ត ដែលគ្មានឪពុកម្ដាយ អាណាព្យាបាល មើលថែ ឲ្យទទួលបាននូវភាពកក់ក្ដៅ មានបាយហូបឆ្អែត បានទៅសិក្សារៀនសូត្រ និង មានសុខភាពល្អប្រសើរ ។ ជាមធ្យម មានកុមារពី១០០ ទៅ១៥០នាក់ក្នុង១ថ្ងៃ ដែលកំពុង បរិភោគបាយនៅទីនេះ ។បើគិត ចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០១០ ដល់ថ្ងៃទី០៥ ខែមេសាឆ្នាំ២០២៣នេះ  ផ្ទះបាយកុមារបាន ផ្ដល់អាហាចំនួន កៅសិបម៉ឺន ប្រាំមួយពាន់ហាសិបប្រាំបួនចានហើយ (៩០៦០៥៩) ដល់កុមារ។ ជាមួយនឹងការផ្ដល់អារហារ ផ្ទះបាយកុមារ បានផ្ដល់នូវស្បែកជើង សម្លៀកបំពាក់ ព្រមទាំងសម្ភារៈសិក្សាផងដែរ ដើម្បីបង្កលក្ខណៈឲ្យកុមារមានលទ្ធភាពក្នុងការសិក្សារៀនសូត្រ។ ក្រៅពីនេះផ្ទះបាយកុមារក៏បានយកចិត្តទុកដាក់លើ បញ្ហាសុខភាពរបស់កុមារ ដោយពេលដែលកុមារមានបញ្ហាសុខភាព ផ្ទះបាយកុមារ បានអញ្ជើញគ្រូ ពេទ្យមកពីមន្ទីរពេទ្យផ្សេងៗមកព្យាបាយជូនពួកគេ ព្រមទាំងមានការជួយជ្រុំជ្រែង ពិនិត្យព្យាបាលជំងឺ ពីក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា របស់ឯកឧត្តមហ៊ុនម៉ានីទៀតផង។ នេះបើតាម ការឲ្យដឹង ពីលោក សែម ស៊ីណាត មន្ដ្រី នៃអង្គការផ្ទះបាយកុមារ៕

 

Facebook Comments
Loading...