កាន់តែខ្លាំងដៃហើយ ជនជាតិចិនប្រុសស្រីចំនួន៦នាក់ វាយស្ត្រីខ្មែរម្នាក់ ដែលជាកូនឈ្នួលបណ្តាលឲ្យរងរបួស ព្រោះតែខឹងនារីរងគ្រោះសុំឈប់ធ្វើការ

0
330

ភ្នំពេញ ៖ ជនជាតិចិនប្រុសស្រី ចំនួន៦នាក់ ដែលបានរួមគ្នាប្រើហឹង្សា ទៅលើ ស្ត្រីម្នាក់ដែលជាកូនឈ្មួល បំរើការងារផ្ទះ ឲ្យពួកគេបណ្តាលឲ្យតរងរបួសព្រោះតែខឹង ស្ត្រីរងគ្រោះ សុំឈប់ធ្វើការ ជាមួយព្រោះទ្រាំ និងទង្វើរពួកគេលែងបាន ដែលហេតុការណ៍នេះកើតឡើងកាលពី យប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ នៅចំណុចទល់មុខអគារខុនដូមួយកន្លែង តាមផ្លូវក្រសួងការបរទេស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពពីភាគី ស្ត្រីរងគ្រោះបានឲ្យដឹងថា ដំបូងឡើយស្ត្រីជាជនជាតិខ្មែរម្នាក់ បានទៅបំរើការផ្នែកអនាម័យឲ្យក្រុមជនជាតិចិនខាងលើ ហើយនៅពេលបើកប្រាក់ខែ ជនជាតិចិន ទាំងនោះមិនដែល បើកលុយអោយគ្រប់ជាច្រើនដង ធ្វើឲ្យស្ត្រីរងគ្រោះពិបាក និងជីវភាព បានសម្រេចសុំទៅជនជាតិចិន ទាំងនោះឈប់ពីការងារ។
បើតាមអាជ្ញាធរ ខណ្ឌចំកាមនដែលចុះទៅ ដល់កន្លែងកើតហេតុបានឲ្យដឹងថា មុនពេលមានហេតុការណ៏នេះកើតឡើង ស្ត្រីរងគ្រោះក៏សំរេចចិត្តសុំឈប់ ដោយសារទ្រាំលែងបាន ក៏ស្រាប់តែក្រុមជនជាតិចិនប្រុសស្រីទាំងនោះ កើតជាកំហឹងរហូតឈានដល់ការប្រើប្រាស់ហិង្សា វាយប្រតាយប្រតប់គ្នាទៅលើស្ត្រីជាជនជាតិខ្មែរ បណ្តាលឲ្យត្រូវមួយដៃ២ដៃ ហើយក៏ផ្អើលដល់ប្រជាពលរដ្ឋជាអ្នករត់កង់បីជួយស្ត្រីរូបនោះ និងរាយការណ៍ជូនកម្លាំងអាជ្ញាធរនិងសមត្ថកិច្ច ចុះទៅកន្លែងកើតហេតុ ដើម្បីសួរនាំនិងបានឃាត់ខ្លួនជនជាតិចិនចំនួន៦នាក់ក្នុងនោះមានស្រី៤នាក់ ប្រគល់អោយទៅខាងកងរាជអាវុធហត្ថខណ្ឌចំការមន យកទៅសាកសួរតាមនិតិវិធីរបស់សមត្ថកិច្ច។
ករណីនេះ លោកអភិបាលខណ្ឌបានបញ្ជាក់ដែរថា បើភាគីណាមានបញ្ហាអ្វីមួយ សូមទៅដាក់ពាក្យបណ្ដឹង ដើម្បីអោយសមត្ថកិច្ចជួយចាត់ការតាមនិតិវិធី តែចំពោះការប្រើប្រាស់ ហិង្សាគឺមិនត្រឹមត្រូវនោះទេ៕

Facebook Comments
Loading...