លោក សុខ សម្បត្តិ ដឹកនាំមន្រ្តី ចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសិកា ផៃ ណារ៉េត ត្រូវជាភរិយា លោក ឈួន ឆាំ ចៅសង្កាត់ពន្សាំង

0
296

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដឹកនាំគណៈអភិបាល មន្រ្តីរាជការ និងកម្លាំងប្រជាការពារខណ្ឌបឹងកេងកង ចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសិកា ផៃ ណារ៉េត ត្រូវជាភរិយា លោក ឈួន ឆាំ ចៅសង្កាត់ពន្សាំង ដែលបានទទួលមរណៈភាពកាលពីថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៥៨ឆ្នាំ ដោយរោគាពាធ ដែលប្រារពធ្វើបុណ្យនៅគេហដ្ឋានតាមប្រពៃណី សាសនា ស្ថិតនៅ ភូមិកោះរងៀង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រដ្ឋបាលខណ្ឌ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រុំ និងសម្តែងការសោកស្តាយចំពោះមរណភាពលោកស្រីផៃ ណារ៉េត គឺជាការបាត់បង់ដ៏ធំធេងនូវភរិយា និងត្រូវជាម្តាយក្នុងក្រុមគ្រួសារជាទីស្រឡាញ់។ ហើយរដ្ឋបាលខណ្ឌមានភាពសោកស្តាយជាទីបំផុត ដែលបានបាត់បង់ធន​ធានមនុស្ស ភរិយាលោក ឈួន ឆាំ ចៅសង្កាត់ពន្សាំង ដែលមិនអាចយកអ្វីមកប្រៀបផ្ទឹមបាន ដោយកន្លងមកឧបាសិកា ផៃ ណារ៉េត លោកមានស្នាដៃជាច្រើននក្នុងការជួយប្រជាពលរដ្ឋ និងសង្គមជាតិ។

ក្នុងនោះផងដែររដ្ឋបាលខណ្ឌ បាននាំយកនូវសម្ភារៈចូលរួមបុណ្យសព រួមមានអង្ករ ២បាវ ស្មើរ ១០០គីឡូ ទឹកបរិសុទ្ធ១០កេស ទឹកក្រូច៥កេស និងបច្ច័យចំនួន១,០០០,០០០រៀល៕

Facebook Comments
Loading...