លោកសុខ សម្បត្តិ ! យើងជិះទូកជាមួយគ្នា ដូចនេះក្រុមការងារ​ទាំងអស់ត្រូវខិតខំ​ធ្វើឲ្យបានល្អ និងធ្វើឲ្យដូចភ្លៀងរលឹម

0
306

ភ្នំពេញ ៖ យើងជិះទូកជាមួយគ្នា ដូចនេះក្រុមការងារ​ទាំងអស់ត្រូវខិតខំ​ធ្វើឲ្យបានល្អ ធ្វើឲ្យដូចភ្លៀងរលឹម ដោយបន្ត​សហការ និង​សាមគ្គី​ភាព​ផ្ទៃក្នុង ដោះស្រាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ជួបប្រទះ​បញ្ហា​ផ្សេងៗ ជាពិសេស​សក្តាប់សតិអារម្មណ៍ប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យបានច្បាស់ នោះយើងនិងទទួលបានសម្លេងគាំទ្រយ៉ាងច្រើន ក្នុងការបោះឆ្នោតសកលនាថ្ងៃទី២៣កក្កដា ខាងមុខនេះ។

ប្រទេសកម្ពុជា គឺជាផ្ទះរបស់យើងទាំងអស់គ្នា ហើយយើងគ្រប់គ្នាមាន​កាតព្វ​កិច្ច​ចូលរួមថែរក្សាការពារ និងអភិវឌ្ឍន៍ឲ្យបានល្អប្រសើរឡើង មិនត្រូវឲ្យជនណា​ម្នាក់​ឫក្រុម​មួយក្តាប់តូចធ្វើបដិវត្តន៍ពណ៍ ដើម្បីផ្តួលរំលំរដ្ឋាភិបាលដែលកើតឡើង​ពីការបោះ​ឆ្នោត​ស្រប​ច្បាប់នោះទេ។ លោកបញ្ជាក់ថា យើងកុំសន្តិភាពជាមួយពួកនេះពេក ហើយនៅមូលដ្ឋានរបស់យើងមិនត្រូវទុកចន្លោះឲ្យពួកប្រឆាំងទាំអនេះធំពេកនោះទេ។

ក្នុងនាមយើងជាមន្ត្រីបក្សរបស់គណៈបក្សប្រជាជនកម្ពុជា ត្រូវបកស្រាយឲ្យបាន​ច្បា​ស់​ប្រាប់ដល់ប្រជាពលរដ្ឋនៅសភាពការបច្ចប្បន្នដែលរដ្ឋាភិបាលបានទប់ស្កាត់ និងបង្ក្រាប​បដិវត្តន៍ពណ៍កន្លងមក ទាំងនេះគឺជាការលើកឡើងរបស់លោកសុខ សម្បត្តិ ប្រធានគណៈកម្មា​គណបក្ស​ខណ្ឌបឹងកេងកង ក្នុងការជួបប្រជុំជាមួយសមាជិកអចិន្ត្រៃគណបក្សប្រជាជនកម្ពុជា សង្កាត់ និងខណ្ឌ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នេះនៅស្នាក់​ការគណៈបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកង។

លោកបន្តថា បដិវត្តន៍ពណ៍ គឺសុទ្ធតែមានគម្រោងផែនការរៀបចំជា​មុនយ៉ាងច្បាស់​លាស់ និងមានការគាំទ្រពីបរទេស ដូចទៅនឹងព្រឹត្តិការណ៍មុនពេល ក្នុងអំឡុងពេល និងក្រោ​យ​ពេលការបោះឆ្នោតឆ្នាំ២០១៣ គឺពិតជារូបភាពនៃបដិវត្តន៍ពណ៍ ឫការប៉ុនប៉ងធ្វើបដិ​វត្តន៍​ពណ៍​មិនបានសម្រេច។ សកម្មភាពទាំងអស់ដែលយើងបានឃើញ គឺសុទ្ធតែមានការរៀប​ចំ​ផែន​ការ​ទុកជាមុនយ៉ាងច្បាស់ សំដៅផ្តួលរំលំគណបក្សប្រជាជនកម្ពុជា និងផ្លាស់ប្តូរមេដឹកនាំ​កម្ពុជា​ពិតប្រាកដ។

ក្នុងឱកាសនោះផងដែរលោកសុខ សម្បត្តិ ក៍បានលើក​ឡើង ពី​ស្មា​រតី​ទទួល​ខុស​ត្រូវ​ខ្ពស់​របស់​ក្រុម​ការងារ​ទាំង​អស់​នៅថ្នាក់ភូមិ សង្កាត់​​ ​និងថ្នាក់ខណ្ឌ ដែលតែង​តែ​អនុ​វត្ត​នូវ​គោល​នយោបាយ​ទិស​ដៅ​របស់​គណ​បក្ស​ ​ពិសេស​ជា​ទូទៅ​មាន​មនោ​ស​ញ្ចេ​ត​នា​ជាប់​ជាមួយ​ប្រជា​ពលរដ្ឋទូ​ទៅ ដូច​អ្វី​ដែល​​ស​ម្តេ​ច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​បាន​គិត​គូ​ពី​ប្រទេ​ស​​ជាតិ​និង​ប្រជា​ពលរដ្ឋ​ ​ខិតខំ​នាំ​មក​នូវ​សន្តិ​ភាព​ ​និង​ការ​អភិវឌ្ឍ​រហូត​ដល់​ទទួល​បាន​ជោគជ័យ​សម្រាប់​ប្រទេស​ជាតិ​និង​ប្រជា​ ពលរដ្ឋ​ទាំងមូល​៕

Facebook Comments
Loading...