ស្ត្រីមេតុងទីនម្នាក់ ត្រូវសមត្ថកិច្ចឃាត់បញ្ជូនខ្លួនទៅតុលាការពាក់ព័ន្ធចេញសែកគ្មានសាច់ប្រាក់ខ្ទង់ម៉ឺនដុល្លារ

0
246

ភ្នំពេញ ៖ សេចក្ដីរាយការណ៍បឋម ដែលអ្នកព័ត៌មាន ទទួលបាននៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នេះគឺមានការឃាត់ និងបញ្ជូនខ្លួនស្ត្រីជាមេតុងទីនម្នាក់ (តាមរយៈដីកា) ពីការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធដំណើររឿង មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន «ចេញសែកស្អុយគ្មានសាច់ប្រាក់ខ្ទង់ម៉ឺនដុល្លារ»។

មន្ត្រីមានសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា តាមរយៈអំណាចដីការបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នេះគឺកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានអនុវត្តឃាត់ខ្លួនស្ត្រីជាមេតុងទីនឈ្មោះ ផង់ បូភ័ក្ត្រ ស្ថិតនៅផ្សារទំនើបអ៉ីអន២ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ។

យ៉ាងណាក៏ដោយ បើតាមសេចក្ដីរាយការណ៍ និងប្រភពច្បាស់ការបានបន្តទៀតថា នៅមានកូនតុងទីនមួយចំនួនទៀត ត្រូវបាននឹងកំពុងរងគ្រោះដោយសារមេតុងទីនឈ្មោះ ផង់ បូភ័ក្ត្រ ផងដែរ ពាក់ព័ន្ធដំណើររឿង មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន «ចេញសែកស្អុយគ្មានសាច់ប្រាក់ខ្ទង់ម៉ឺនដុល្លារ» បន្ទាប់ពីមានការឆ្លើយតបជាមួយព័ត៏មានក្នុងស្រុក តាមទូរសព្ទត្រឹមប៉ុន្មានម៉ាត់ប៉ុណ្ណោះ ពីលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ថាពិតជាមានការឃាត់ខ្លួនស្ត្រីជាមេតុងទីនឈ្មោះ ផង់ បូភ័ក្ត្រ ពិតប្រាកដមែន តាមរយៈដីការបស់សាលាដំបូងរាជធានីភ្នំពេញ៕

Facebook Comments
Loading...