ប្រជាពលរដ្ឋ កំពុងមានការព្រួយបារម្ភ ខណៈល្បែងស៊ីសង ជល់មាន់អនឡាញ រីកដូចផ្សិត ក្នុងខណ្ឌច្បារអំពៅ មិនទាន់ឃើញអាជ្ញាធរចុះបង្ក្រាប

0
396

ភ្នំពេញ ៖ ប្រជាពលរដ្ឋកំពុង សម្តេងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំង ខណៈឃើញក្រុមអ្នកញៀនល្បែង បានប្រមូលផ្តុំគ្នាចូលទៅលេងល្បែងស៊ីសងជារាល់ថ្ងៃ បែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះជាពិសេសលោកចេងមុនីរ៉ាអភិបាលខណ្ឌនិងលោកម៉ៅសឿតអធិការខណ្ឌ ឬមួយទទួលបានលាភសក្ការៈទើប បើកភ្លើងខៀវឲ្យម្ចាស់ទីតាំងបើកល្បែងស៊ីសងលេងបានយ៉ាងរលូនដូចច្នេះ។
ក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋសព្វថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខទុកនិងសុវត្ថិភាពរបស់ពួកគាត់ នៅពេលយប់ព្រោះថាទី កន្លែងណាមានបើកល្បែងស៊ីសង ទីកន្លែងនោះមិនយូរមិនឆាប់ទេនឹងកើតមានអំពើចោរ កម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគាស់ផ្ទះ ជាពិសេសអំពើហឹង្សារក្នុងគ្រួសារ ជាក់ជាមិនខាន ព្រោះថាទីតាំងទាំងនោះគឺសម្បូរទៅដោយអ្នកមានលុយរាប់លានចូលទៅលេងជាប្រចាំរាល់ថ្ងៃ។
ពាក់ព័ន្ធនិងល្បែងស៊ីសងនេះប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌច្បារអំពៅសង្ឃឹមថាលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅគួរតែចាត់កម្លាំងចុះមកស្រាវជ្រាវនិងចាត់វិធានការបង្ក្រាបទីតាំងបើកល្បែងស៊ីសងនេះផង។
គួររំលឹកផងដែរ កន្លងមកប្រមុខ រាជរដ្ឋាភិបាល ប្រកាសឲ្យបិទល្បែងស៊ីសង ទូទាំងប្រទេស ទោះមានអាជ្ញាប័ណ្ណឬមិនមានអាជ្ញាប័ណ្ណក៏ដោយ នៅពេលថ្មីៗនេះគេសង្កេតឃើញថា ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញចាប់ផ្តើមបើកលេងយ៉ាង កក្រើកឡើងវិញហើយ នៅក្នុងភូមិមួយចំនួន ដូចជាកោះក្របីសង្កាត់ព្រែកថ្មី ភូមិបង់អង្កាញ់សង្កាត់ព្រែកឯងនិងភូមិជ្រោយអំពិលសង្កាត់ក្បាលកោះខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

Facebook Comments
Loading...