ទីបំផុត! យុវជនម្នាក់ដែលចេះរវើរវាយថា “មានតាឥសីហៅ គាត់ ឲ្យ ទៅ នៅ ជាមួយ ” បានចង.កសម្លាប់ខ្លួន

0
548

បន្ទាយមានជ័យ ៖ យុវជនម្នាក់តែងតែរវើរវាយថាមានលោកតាឥសីមកហៅនៅជាមួយ និងចង់ទៅសាងផ្នួសញឹកញាប់ បានសម្រេចចិត្តចង.កសម្លាប់ខ្លួនលើដើមព្រីង ដែលហេតុការណ៍ចង.កសម្លាប់ខ្លួនខាងលើ កើតឡើងនៅរសៀល ថ្ងៃ ទី ០៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ នៅត្រង់ចំណុចជិតលូតាមែន ស្ថិតក្នុងភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ។
នគរបាលបានឲ្យដឹងថា ជន រង គ្រោះ មានឈ្មោះ មឿ ន សំណាង ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជាកម្មករមក ស្នាក់ នៅ ធ្វើការ ក្នុង រោង ម៉ាស៊ីន របស់ ឈ្មោះ ហាប់ វិបុល ស្ថិតក្នុងភូមិ-ឃុំកើតហេតុ ។
តាមសាក្សីធ្វើការ ជាមួយ គ្នា បាន បំភ្លឺថា ប្រហែលជា កន្លះ ខែ មុន ខ្លួន បានឮ ជន រង គ្រោះ និយាយ ទូរស័ព្ទ ជាមួយ ក្រុមគ្រួសាររបស់គាត់នៅស្រុកកំណើតថា ខ្លួនគាត់ បានលោកឥសីមក ហៅ គាត់ ឲ្យ ទៅ នៅ ជាមួយ ហើយគាត់ ចេះនិយាយរវើរវាយចង់ទៅ បួស ជាញឹកញាប ។ ក្រោយពីនិយាយដដែលៗបែបនេះរហូតដល់ថ្ងៃកើយហេតុស្រាប់តែប្រទះឃើញចង.កសម្លាប់ខ្លួនតែម្តង ។
តាមការសន្និដ្ឋានជនរងគ្រោះអាចមានវិបត្តិអ្វីមួយក្នុងគ្រួសារឬមានបញ្ហាផ្នែកសតិអារម្មណ៍បានចេះតែនិយាយរវើរវាយផ្តេសផ្តាសរហូតឈានដល់បញ្ចប់ជីវិតដោយធ្វើអត្តឃាតចង.កសម្លាប់ខ្លួនបែបនេះ ។
ក្រោយ ពេល ពិនិត្យ សា កស ព ជន រង គ្រោះ រួច ហើយ ត្រូវ បាន សមត្ថកិច្ច ប្រគល់ ឱ្យទៅ ក្រុម គ្រួសារដើម្បី យក ទៅ ធ្វើបុណ្យ តាម ប្រពៃណី ៕

Facebook Comments
Loading...