ភ្នំពេញ ៖ ក្នុងពិធីផ្ដព្វផ្ដាយស្តីពីលទ្ធផលនៃមហាសន្និបាតវិសាមញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មី ចំនួន១៥៨៥រូប មកពី៧សង្កាត់ដែលបានស្មាក់ចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា នៃខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ិត សំហេង ប្រធានក្រុមការងារចុះជួយខណ្ឌបឹងកេងកង និងខណ្ឌចំការមន បានមានប្រសាសន៍ថា ថ្មីនិងចាស់គឺមានតម្លៃស្មើរគ្នា ហើយសង្ឃឹមថាបងប្អូនដែលមករួមរស់គឺមកទាំងកាយ ទាំងចិត្ត មិនស្ទាបស្ទង់ និងមិនស្ទាក់ស្ទើរនោះឡើយ ហើយត្រូវជៀសវាងឲ្យផុតពីការលាបព័ណ៍គ្នា។
ឯកឧត្តមបន្តថា សមាជិក សមាជិកា បងប្អូនកូនក្មួយទាំងអស់ពិតជាដើរលើផ្លូវត្រូវ ក្នុងការមកចូលរួមរស់ជាមួយគណៈបក្សប្រជាជនកម្ពុជានាពេលនេះ ព្រោះគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សចាស់ទុំជាងគេ ហើយសមាជិក សមាជិកា ទាំងអស់ត្រូវតែស្រលាញ់ថ្នាក់ដឹកនាំ និងស្រលាញ់គណបក្សឲ្យបានស្មើរៗគ្នា ហើយត្រូវជៀសវាងឲ្យផុតពីការលាបព័ណ៍គ្នា បើទោះជាអ្នកនេះមកពីបក្សនេះ អ្នកនោះមកពីបក្សនោះក៍ដោយ ព្រោះយើងរស់នៅក្នុងដំបូលសន្តិភាពជាមួយគ្នា។
ឯកឧត្តមបន្តទៀតថា កម្លាំងយុវជន គឺជាស្នូលដ៏សំខាន់ នៅក្នុងមូលដ្ឋាន ដើម្បីឲ្យមូលដ្ឋាន របស់យើង រីកចំរើន និងមានសុវត្ថិភាព ទៅបាន ទាល់តែមានក្មួយៗ ចូលរួមជាចលនាយុវជន ហើយក៏ជាកាតព្វកិច្ច របស់ក្មួយៗ ដែលត្រូវបំពេញ និងស្វែងយល់ផងដែរ។
ឯកឧត្តមអ៊ិត សំហេង បានបញ្ជាក់ថា កម្លាំងថ្មីជិតពីរពាន់នាក់នាពេលនេះ គឺសុទ្ធសឹងជាយុវជនដែលជាទំពាំងស្នងឬស្សី ហើយការចូលមកនេះគឺពិតជាកម្លាំងមហាសាមគ្គីដ៍រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដោយចូលរួមបញ្ចេញមតិ ផ្តល់យោបល់ ដើម្បីអភិវឌ្ឍន៍សង្កម និងប្រទេសជាតិយើងទាំងអស់គ្នា។
ឯកឧត្តមប្រធានក្រុមការងារ បានបញ្ជាក់ទៀតថា នៅជំនាន់ក្មួយៗនេះ គឺមានសិទ្ធិសេរីភាព ពេញលេញល្អណាស់ មានសិទ្ធិបញ្ចេញមតិ ផ្ទាល់ខ្លួន និងសិទ្ធិសព្វបែបយ៉ាង ទាំងអស់ក្នុងការរស់នៅ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំ និងកសាងប្រទេសជាតិតាំងពីបាតដៃទទេរ រហូតមានសុខសន្តិភាព ស្ថិរភាព នយោបាយពេញលេញ និងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យតែម្តងនាបច្ចប្បន្ននេះ។
ជាចុងក្រោយឯកឧត្តម អ៊ិត សំហេង បានផ្តាំផ្ញើរដល់សមាជិក សមាជិកាទាំងអស់ត្រូវបន្តសហការគ្នា ខិតខំឃោសនាផ្សព្វផ្សាយអំពី កម្មវិធីនយោបាយរបស់គណៈបក្សប្រជាជនកម្ពុជា គៀងគររកសមាជិកថ្មី ដោយសមាជិនម្នាក់ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មួយសន្លឹក ដើម្បីយើងទទួលបានជ័យជំនះក្នុងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៣ ដែលជិតចូលមកដល់នាពេលខាងមុខ៕
បងប្អូនកូនក្មួយទាំងអស់ពិតជាដើរលើផ្លូវត្រូវ ក្នុងការចូលមករួមរស់ជាមួយគណៈបក្សប្រជាជនកម្ពុជានាពេលនេះ ដោយសមាជិកថ្មី និងចាស់គឺមានតម្លៃស្មើរគ្នា
Facebook Comments
Loading...