ឃាត់ខ្លួនភ្នាក់ងារអ្នកដឹកជញ្ជូនក្រុមហ៊ុន E-Get ចំនួន ០៣នាក់ និងបក្ខពួកទៀត ពាក់ព័ន្ធករណីឆក់ទូរស័ព្ទជនជាតិចិន

0
387

ព្រះសីហនុ ៖ ភ្នាក់ងារដឹកជញ្ជូនក្រុមហ៊ុន E-Get ម្នាក់ និងបក្ខពួក ចំនួន០៣នាក់ទៀត ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណីឆក់ទូរសព្ទជនជាតិចិន នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២០និង៣០នាទី នៅចំណុចភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
នគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រុមសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក IPHONE 13 PRO MAX របស់បុរសម្នាក់ជាជនជាតិចិនមានឈ្មោះ YE HAOGUANG ភេទ ប្រុស អាយុ ២៦ ឆ្នាំខណៈពេលកំពុងឈរនិយាយទូរស័ព្ទនៅតាមផ្លូវរួចរត់គេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៤នាក់ រួមមាន៖ ។ ទី១- ឈ្មោះ លី វុត្ថា ហៅ សេក ភេទប្រុស អាយុ ១៩ឆ្នាំ បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន E-Gets ស្នាក់នៅភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។ ទី២- ឈ្មោះ ម៉ី បុណ្ណទិត្យាសីហាដុល្លា ហៅ ទ្បា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន E-Gets ស្នាក់នៅភូមិ០៣ សង្កាត់០១ ក្រុង-ខេត្តព្រះសីហនុ ។ ទី៣-ឈ្មោះ ហេង ពេជ្រ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ និងទី៤- ឈ្មោះ នាង រីវីរក្ស ភេទប្រុស អាយុ ១៨ឆ្នាំ បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនE-Gets ស្នាក់នៅភូមិ០១ សង្កាត់០២ ក្រុង-ខេត្តព្រះសីហនុ ។
សម្ភារវត្ថុតាងចាប់យកបាន ម៉ូតូមួយគ្រឿង ម៉ាកអាសង់សេរ៊ីឆ្នាំ ២០២២ ពណ៍ខ្មៅ ស្លាកលេខៈព្រះសីហនុ 1K-6517 ជាមធ្យោបាយធ្វើសកម្មភាព ,ម៉ូតូមួយគ្រឿងទៀត ម៉ាកស្តុបពី សេរ៊ីឆ្នាំ២០១៩ ពណ៍ស ស្លាកលេខ ព្រះសីហនុ 1H-7771 ,ទូរស័ព្ទម៉ាក Iphone 8Plus ,ទូរស័ព្ទ ម៉ាកoppo ,ទូរស័ព្ទ ម៉ាក Iphone 13 promax មួយគ្រឿង ។
ករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសួរនាំ និងបន្តនីតិវិធី តាមផ្លូវច្បាប់ ៕

Facebook Comments
Loading...