កូនប្រុសអប្រិយ៍ប្រើហឹង្សាលើកូនបង្កើត និងម្តាយបង្កើតព្រះជន្ម៨០ឆ្នាំបណ្តាលឲ្យបាក់កដៃ រឿងខ្ចីម៉ូតូជិះ

0
370

កំពង់ស្ពឺ ៖ លោកយាយព្រះជន្ម៨០ឆ្នាំម្នាក់ បានរងរបួសបាក់កដៃដោយសារកូនប្រុសអប្រិយ៍ប្រើហឹង្សារខណៈពេលចូលទៅឃាត់កូននិងចៅកំពុងប្រតាយប្រតប់គ្នារឿងខ្ចីម៉ូតូជិះ។ បុរសប្រើហឹង្សារលើម្តាយបង្កើតជរាបណ្តាលឲ្យបាក់កដៃ ត្រូវបានកម្លាំងនគរបាលស្រុកឧដុង្គធ្វើការឃាត់ខ្លួន នៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ក្នុងដីឡូតិ៍របស់ឈ្មោះសឿន ថន ភេទស្រី អាយុ៤៨ឆ្នាំ ស្ថិតនៅភូមិត្រពាំងខ្ចៅ ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកឧដុង្គ បានឲ្យដឹងថា ជនបង្ករហឹង្សាលើម្តាយចាស់និងកូនមានឈ្មោះ សឿន សុធារ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកលោកយាយរងគ្រោះជាម្ដាយបង្កើតឈ្មោះ ចែម យ៉ន អាយុ៨០ឆ្នាំ រសនៅជាមួយគ្នា។
នគរបាលបន្ថែមថា មុនពេលកើតហេតុ ជនដៃដល់បានវាយប្រតាយប្រតាប់ជាមួយកូនប្រុសបង្កើតឈ្មោះ សឿន គីនីន អាយុ២១ឆ្នាំ ដោយសាបញ្ហាខ្ចីម៉ូតូជិះ ក្នុងខណៈនោះដោយមើលឃើញសកម្មភាពកូនបង្កើតនិងចៅប្រតាយប្រតប់គ្នាបែបនេះ លោកយាយចែម យ៉ន បានចូលទៅទាញកអាវនិងឃាត់កូនមិនឲ្យវ៉ៃចៅតែកូនមិនស្ដាប់ហើយក៏ចាប់ដៃម្ដាយសង្កត់ពីលើបណ្ដាលអោយបាក់កដៃម្ដាយខាងឆ្វេងតែម្តង។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកឧដុង្គដើម្បីសាកសួរ និងចាត់ការតាមនិតិវិធីច្បាប់៕

Facebook Comments
Loading...