អាសូរ! ណាស់ ស្រ្តីម្នាក់ត្រូវ របកស្បែកលលាដ៍ក្បាល និងដាច់៣ម្រាម ដោយម៉ាស៊ីនកៀបទឹកអំពៅ..!

0
435

ស្ទឹងត្រែង ៖ ស្ត្រីម្នាក់អ្នកលក់ទឹកអំពៅម្នាក់ បានរងគ្រោះថ្នាក់របកលលាដ៍ក្បាលទាំងដុំយ៉ាងធ្ងន់ ដោយចូលក្នុងម៉ាស៊ីនកៀបទឹកអំពៅ កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅកន្លែងលក់ទឹកអំពៅ ក្នុងភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។
តាមការបញ្ជាក់ពីបងប្រុសជនរងគ្រោះបានឲ្យដឹងថា នៅវេលាព្រឹកនោះ ប្អូនស្រី ឈ្មោះសឺ ណារី អាយុ២១ឆ្នាំ បានកៀបទឹកអំពៅលក់ដូចសព្វមួយដង តែជាអកុសថ្ងៃនេះស្រាប់តែសក់ក្បាលរបស់ប្អូនស្រី សឺ ណារី បានចូលទៅក្នុងម៉ាស៊ីនកៀបទឹកអំពៅនោះ បណ្តាលឲ្យសក់រមួលចូលទៅក្នុងម៉ាស៊ីន ហើយរបកស្បែកលលាដ៍ក្បាលរយះទាំងដុំគួរឲ្យអាសូរបែបនេះតែម្តង។
បងប្រុសរបស់ប្អូនស្រីជនរងគ្រោះបានបន្ថែមទៀតថា មិនត្រឹមតែរបកលលាដ៍ក្បាលប៉ុណ្ណោះទេ តែក៏មានម្រាមដៃចំនួន៣បន្ថែមទៀតក៏បានរងគ្រោះថ្នាក់ផងដែរ គឺចូលទៅកៀបក្នុងខ្សែពាន ពេលដែលជនរងគ្រោះស្រវា ប្រឹងទាញសក់ក្បាលចេញពីម៉ាស៊ីន។

បន្ទាប់ពីក្រោះថ្នាក់ភ្លាមៗ ក្រុមគ្រួសារ បានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។ តែដោយសាររបួសធ្ងន់ពេកក្រុមគ្រួសារក៏សុំអនុញ្ញាតពីមន្ទីរពេទ្យ យកជនរងគ្រោះទៅព្យាបាលនៅប្រទេសវៀតណាមវិញ។ សូមបញ្ជាក់ថា ប្អូនស្រី សឺ ណារី មានប្តីនិងកូន១នាក់នៅក្នុងគ្រួសារដែលជាកសិករ៕

Facebook Comments
Loading...