សត្វឆ្កែចំនួន២ក្បាលងាប់ក្នុងផ្ទះសភាពស្អុយរលួយ រីឯម្ចាស់ផ្ទះដេកស្លាប់ក្នុងបន្ទប់ទឹក តែពេលក្រុមគ្រូពេទ្យមកកោសល្យវិច័យបែរជាស្ត្រីរងគ្រោះដឹងខ្លួនឡើងវិញ

0
439

ភ្នំពេញ ៖ ពិតជារឿងចំណែកមួយដែលនឹកស្មានមិនដល់ ស្ត្រីវ័យចំណាស់ម្នាក់ត្រូវបានគេអះអាងថា បានដេកស្លាប់នៅក្នុងបន្ទប់ទឹក ចំណែកសត្វឆ្កែចំនួន២ទៀតងាប់ក្នុងផ្ទះសភាពស្អុយរលួយតែពេលក្រុមគ្រូពេទ្យមកកោសល្យវិច័យបែរជាស្ត្រីរងគ្រោះដឹងខ្លួនឡើងវិញ ទើបបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះ ដែលហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះសុខ វណ្ណា ភេទស្រីអាយុ៧០ឆ្នាំ គ្មានបងប្អូន ស្នាក់នៅកន្លែងកើតហេតុខាងលើ។ តាមសម្តីម្ចាស់ផ្ទះបានឲ្យដឹងថា អំឡុងកាលពី១សប្តាហ៍កន្លងផុតទៅគាត់ខលមកជនរងគ្រោះដែរ ខលចូលតែគ្មានអ្នកលើករហូតមកដល់ថ្ងៃកើតហេតុគាត់ក៏បានមកមើលឃើញចាក់សោជាប់ខាងក្នុងនិងមានក្លិនស្អុយទើបសង្ស័យក៏វាយសោចូលទៅមើលឃើញសត្វឆ្កែ២ក្បាល ងាប់ពេលគាត់ចូលទៅមើលក្នុងបន្ទប់ទឹកក៏ឃើញជនរងគ្រោះដេកដួលដោយស្មានតែស្លាប់ទើបរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង។
បន្ទាប់មកអាជ្ញាធរ មេភូមិ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុក៏បញ្ជាក់ថាជនរងគ្រោះស្លាប់ដែរ ទើបរាយការណ៍ទៅជំនាញកោសល្យវិច័យក្រុងមកពិនិត្យខណៈជំនាញក្រុមគ្រូពេទ្យមកកោសល្យវិច័យស្រាប់តែជនរងគ្រោះដឹងខ្លួនឡើងវិញដោយមិនទាន់ស្លាប់នោះទេ។ បន្ទាប់មកក៏បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យលោកសង្ឃដើម្បីសង្គ្រោះតែម្តង៕

Facebook Comments
Loading...