ចាប់ខ្លួនបានហើយ មនុស្ស ៥នាក់ សង្ស័យពាក់ព័ន្ធនឹងការបង្កៃ គ្រាប់បែក នៅមុខណាហ្គាវើលដ៍

0
405

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងឲ្យដឹងនៅថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២២ នេះថា ក្រោយពីបើកការសើបអង្កេត យ៉ាងយកចិត្តទុកដាក់របស់ សមត្ថកិច្ចជំនាញ ជនជាតិចិនចំនួន៥នាក់ ត្រូវបានឃាត់ខ្លួន សង្ស័យពាក់ព័ន្ធនឹងការបង្កៃ គ្រាប់បែក នៅមុខណាហ្គាវើលដ៍ កាលពីម្សិលមិញ បានហើយ។
បើតាម លោកឧត្តមសេនីយ៍, បានឲ្យដឹងថា ជនសង្ស័យទាំងនេះ ត្រូវបានឃាត់ខ្លួន នៅម៉ោង៧ និង៣០នាទី នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ដោយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅចំណុចផ្ទះលេខ១៩ បូរីប៉េងហួត បឹងស្នោរ ផ្លូវM-០២ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្នុងនោះរួមមានឈ្មោះ៖១៖ ឈ្មោះ YANG JIAKANG ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន (អ្នកបើករថយន្ត) ។២៖ ឈ្មោះ TU LINAN ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិចិន ។៣៖ ឈ្មោះ YANG YUDONG ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន ។៤៖ ឈ្មោះ CHEN DI ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន ។៥៖ ឈ្មោះ សួង ស្រីអូន ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ។ចំណែកវត្ថុតាងចាប់យកមាន៖ រថយន្ត០១គ្រឿងម៉ាក LANG ROVER DEFENDER ពណ៍ស្លែ សេរី២០២១ ពាក់ផ្លាកលេខ កម្ពុជា-LC.9888 ។បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅកាន់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាត់ការបន្ត។
សូមរំលឹកថា សូមរំលឹកថា យោងតាម របាយការណ៏ របស់សមត្ថកិច្ចបានឲ្យដឹងថា កាលពីម៉ោង ៦:២០នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីគេប្រទះឃើញគ្រាប់បែកបង្កៃ ០១គ្រាប់ជាប់ជាមួយនំខេក នៅលើសួនច្បារមុខក្រុមហ៊ុនណាហ្គាវើលដ៍២ ផ្លូវរដ្ឋសភា ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ប្រភពដដែលបន្តថា ក្រោពីទទួលបានព័ត៌មាន សមត្ថកិច្ច បានចុះទៅដល់កន្លែង និង បានសាកសួរ បុរសម្នាក់ឈ្មោះ ហេង ស៊ីលាភ មុខរបរ រត់តាក់ស៊ី បាន និយាយ ឱ្យដឹងថា៖ នៅម៉ោងប្រហែល ៦:១០នាទី មាននារីកម្មករអនាម័យថែសួនម្នាក់មកប្រាប់គាត់ថា៖ ពូ! ជួយទៅមើលបន្តិចមើល! មានដែកស្អីមូលៗជាប់នំខេកនៅលើផ្លូវ។ ឥឡូវខ្ញុំយកទៅដាក់លើលើសួនច្បារហើយ។ ពេលខ្ញុំទៅដល់ស្គាល់ច្បាស់ថាគ្រាប់បែក។ ខ្ញុំក៏បានរាយការណ៍ជូនសន្តិសុខណាហ្គាវើលដ៍ រួចរាយការណ៍មកសមត្ថកិច្ច» ។ក្រោយមក នៅព្រឹកថ្ងៃទី ១៥ខែធ្នូ អាជ្ញាធរមានសមត្ថកិច្ច រួមជាមួយ មន្ត្រី ស៊ីម៉ាក់ ចុះពិនិត្យនិង បានសម្រេច បំផ្ទុះបំផ្លាញ ចូលនៅគ្រប់បែកនោះរួចហើយ មិនបង្កឲ្យមាន មនុស្ស មានគ្រោះថ្នាក់ឡើយ។ កាលពី ថ្ងៃទី១៥ ធ្នូ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ថា ករណីជនសង្ស័យ បង្កៃ០១គ្រាប់ជាប់ជាមួយនំខេក នៅលើសួនច្បារមុខក្រុមហ៊ុនណាហ្គាវើលដ៍២ ផ្លូវរដ្ឋសភា ពេលនេះសមត្ថកិច្ចបានកំណត់អត្តសញ្ញាណជនសង្ស័យហើយ «ជនសង្ស័យ អាចជាជនជាតិចិន មិនមែនជារឿងនយោបាយ ឬភេរវកម្មអីទេ » អាចជា រឿងផ្ទាល់ខ្លួន ពាក់ព័ន្ធគំរាមរឿងចាញ់ល្បែង៕

Facebook Comments
Loading...