លោកសុខ សម្បត្តិ ! យើងទាំងអស់គ្នា រួបរួមសាមគ្គីគ្នា ដោយមិនត្រូវឲ្យបុគ្គលណាម្នាក់ ឬពួកជ្រុលនិយមមួយក្តាប់តូចមកបំផ្លាញសុខសន្តិភាពនាពេលបច្ចប្បន្ននេះឡើយ

0
408

ភ្នំពេញ ៖ លើកឡើងក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវង៊ុតកៅស៊ូAC ទទឹង៨ម៉ែត្រ បណ្តោយ៥០១ម៉ែត្រ ស្ថិតនៅសង្កាត់ទួលស្វាយព្រៃទី១ និងទួលស្វាយព្រៃទី២ និងជួសជុលប្រព័ន្ធលូមុខកាត់៦ម៉ែត្រ ប្រវែង៧០២ម៉ែត្រ ស្ថិតនៅសង្កាត់ទួលស្វាយព្រៃទី១ សង្កាត់ទំនុបទឹក និងសង្កាត់អូឡាំពិក នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកង បានមានប្រសាសន៍ថា យើងទាំងអស់គ្នា រួបរួមសាមគ្គីគ្នា ដោយមិនត្រូវឲ្យបុគ្គលណាម្នាក់ ឬពួកជ្រុលនិយមមួយក្តាប់តូចមកបំផ្លាញសន្តិភាពដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកជីវិតទៅប្តូរបានទទួលសុខសន្តិភាព និងការអភិវឌ្ឍន៍រហូតមកដល់បច្ចប្បន្ននេះ។
លោកបន្តថា ដោយសារប្រទេសជាតិមានសុខសន្ដិភាពបរិបូរ បានផ្ដល់ឱកាសធ្វើឲ្យយើងពេញលេញក្នុងការអភិវឌ្ឍមូលដ្ឋាន។ ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរដ្ឋបាលខណ្ឌ សូមសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះមគ្គុទេសភាពជាអ្នកដឹកនាំរដ្ឋប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវេងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តបេសកកម្មមិនត្រឹមតែធ្វើឲ្យប្រទេសកម្ពុជា អាចរំដោះខ្លួនចេញពីសង្គ្រាមប៉ុណ្ណោះទេ ថែមទាំងកសាងបាននូវសុខសន្តិភាពទូទាំងប្រទេស ថោយអាចកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងសន្ទុះមួយយ៉ាងលឿន ឆាប់រហ័សក្នុងពេលដ៍ខ្លី ជាពិសេសគឺជាការសម្រេចបាននូវការអភិវឌ្ឍន៍សង្គម ការផ្តល់សេចក្តីសុខក្សេមក្សាន្ត និងប្រជាពលរដ្ឋកម្ពុជា។
លោកបបញ្ជាក់ថា លើកមុនយើងគាំទ្រសម្តេចតេជោ ជានាយករដ្ឋមន្ត្រី ហើយតទៅមុខក៍យើងនៅតែផ្តល់ការទុកចិត្តគាំទ្រសម្តេតេជោ ជារៀងរហូត។ លោកបញ្ជាក់បន្ថែមថា សំណាងណាស់ដែលបានរួមរស់ក្រោមនយោបាយឈ្នះរបស់សម្តេចតេជោ ដូចនេះយើងនាំគ្នាថែរក្សាសុខសន្តិភាពនេះឲ្យឋិតថេតរៀងទៅ។
ក្នុងនោះផងដែរលោកអភិបាលខណ្ឌបឹងកេងកង ក៍បានសុំការយោគយល់ និងអធ្យាស្រ័យ ពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានផ្ទះក្នុងការបើកការដ្ឋាននេះ ក្រែងមានប៉ះពាល់បន្តិចបន្តួច ឬប៉ះពាល់ដល់ការចេញចូលផ្ទះសំបែងរបស់បងប្អូន ហើយសូមបងប្អូនបង្កលក្ខណៈងាយស្រួលដល់ក្រុមហ៊ុនដើម្បីឆាប់បានសម្រេចនៃការងារនេះ។ជាចុងក្រោយលោក អភិបាលខណ្ឌបានណែនាំ ដល់ចៅសង្កាត់ គណៈកម្មការគ្រប់គ្រងគម្រោង ត្រូវតាមដាន ជាប់ជាប្រចាំ ចំពោះក្រុមហ៊ុនដែលទទួលក្នុងការអនុវត្តគម្រោង ត្រូវហ៊ានសរសេរនូវរាល់ចំណុចអសកម្មទាំងឡាយណារបស់ ក្រុមហ៊ុន មិនបានអនុវត្តតាមកិច្ចសន្យា ទៅក្នុងសៀវភៅតាមដានការដ្ឋាន។ ចំណែកក្រុមហ៊ុនវិញ ត្រូវខិតខំរក្សាឲ្យបាននូវក្រមសីលធ៌ម គោរពឲ្យបទដ្ឋានបច្ចេកទេស ឲ្យបានត្រឹមត្រូវ នូវកិច្ចសន្យាទទួលការដែលបានចុះហត្ថលេខារួច៕

Facebook Comments
Loading...