កម្លាំងគ្រប់ផ្នែកយើងរួមគ្នា សហការបានល្អក្នុងការរៀបចំការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌកន្លងមកនេះ

0
586

ភ្នំពេញ ៖ កម្លាំងគ្រប់ផ្នែកក្នុងខណ្ឌបឹងកេងកងយើងរួមគ្នា សហការបានល្អក្នុងការរៀបចំការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃតាមបណ្តាវត្ត ក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃកន្លងមកថ្មីៗនេះ ដោយមិនមានបាតុភាពអ្វីកើតឡើងនោះឡើយ ក្នុងទឹកដីខណ្ឌបឹងកេងកងទាំងមូល។

ចាប់ពីថ្ងៃកាន់បិណ្ឌ១រហូតដល់ថ្ងៃភ្ជុំដែលប្រជាពលរដ្ឋ កម្មករ កម្មាការិនី អាជីវករមួយចំនួន បានធ្វើដំណើរជាបន្តបន្ទាប់ទៅកាន់ស្រុកកំណើតដើម្បីជួបជុំ ឪពុកម្ដាយ បងប្អូនសាចលើញាតិ ដើម្បីធ្វើបុណ្យនៅតាមវត្តអារាម ក៏ដូចជានៅតាមផ្ទះ និងរីករាយជួបជុំគ្រួសារ ហើយប្រជាពលរដ្ឋខ្លះទៀត ក៏បានចាប់ផ្ដើមធ្វើដំណើរកម្សាន្តជុំគ្រួសារ ទៅតំបន់ទេសចរណ៍ផ្សេងៗ គឺកម្លាំងគ្រប់ផ្នែកដឹកនាំដោយលោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកង សហការគ្នាបានល្អ។ ទាំងនេះគឺជាការលើកឡើងរបស់លោកហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌបឹងកេងកង តំណាងលោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកង ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៤០ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ។

លោកបន្តថា ការងារសន្តិសុខសណ្តាប់គឺសំខាន់ណាស់ ក្នុងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ក៍ដូចជាទទួលបានសុវត្ថិភាពក្នុងការធ្វើដំណើរក្បួនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋគ្រប់រូបទាំងអស់ផងដែរ ហើយគណៈបញ្ជាការឯកភាពខណ្ឌគឺធ្វើរហូត មិនគិតថាថ្ងៃបុណ្យ ឬថ្ងៃឈប់សម្រាកនោះទេ។

ក្នុងនោះផងដែរលោកហួត លាភពិសិដ្ឋ ក៍បាននែនាំដល់សង្កាត់ត្រូវផ្តល់របាយការណ៍ការងាររបស់ខ្លួន ជារៀងរាល់ថ្ងៃ ពិសេសត្រូវចុះពិនិត្យ និងនែនាំដល់សណ្ឋាគារ ខុនដូ ផ្ទះសំណាក់ ត្រូវថតលិខិតឆ្លងដែន និងអត្តសញ្ញាណប័ន គ្រប់អ្នកដែលមកស្នាក់នៅទាំងអស់ គឺត្រូវធ្វើរហូតតែម្តង។ ជាចុងក្រោយលោកក៍បានជំរុញឲ្យកម្លាំងមានសមត្ថកិច្ចទាំងថ្នាក់ខណ្ឌ និងសង្កាទាំងអស់ត់ត្រូវបន្តឃ្លាំមើល ក្នុងមូលដ្ឋានក្រែងមានជនឆ្លៀតឱកាសលួចបើកល្បែងស៊ីសងខុសច្បាប់បន្តទៀត៕ 

Facebook Comments
Loading...