ខឹងជនរងគ្រោះផឹកស្រាស្រវឹងស្រែកឡូឡា ថ្លង់ដេកមិនលក់ ទាញកៅអី និងដំបងវាយប្រាវត្រូវសមត្ថកិច្ចឃាត់ខ្លួន

0
606

ខេត្តស្វាយរៀង ៖ ខឹងជនរងគ្រោះផឹកស្រាស្រវឹងស្រែកឡូឡា ថ្លង់ដេកមិនលក់ ទាញកៅអី និងដំបងវាយប្រាវត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពី ថ្ងៃទី១៩ខែ កញ្ញាឆ្នាំ ២០២២ ស្ថិតនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក។

ជនសង្ស័យមានឈ្មោះឆាន ចន្ធី អាយុ ២៧ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែកខេត្តស្វាយរៀង។ ចំណែកជនរងគ្រោះមានឈ្មោះនុន ផល្លា អាយុ៦៨ឆ្នាំជនជាតិខ្មែរមុខរបរកសិករ រស់នៅភូមិ ឃុំជាមួយគ្នា។

មុនកើតហេតុគេឃើញជនរងគ្រោះបានផឹកស្រាស្រវឹង ហើយក៏បានស្រែកឡូឡារយ៉ាងខ្លាំងធ្វើអោយអ្នកភូមិនៅផ្ទះក្បែគ្នាថ្លង់ដេកបន្ទាប់មកស្រាប់តែជនសង្ស័យ បានទាញយកកៅអីជ័រ២ត្រួតគ្នាវាយទៅលើជនរងគ្រោះប៉ុន្តែបានគេចផុតក៏ត្រូវនឹងសសរផ្ទះបាក់កៅអីរួចក៏ស្ទុះទាញបានដំបងដើមឫស្សីមួយកំណាត់ដើរចូលទៅវាយបន្តទៀត បណ្ដាលឲ្យរងរបួសដាច់ហូរឈាមនៅត្រង់ប្រអប់ខ្នងដៃខាងឆ្វេង ១កន្លែងនិងកំភួនជើងខាងស្ដាំ១កន្លែងបង្កការភ្ញាក់ផ្អើល តែម្ដង។

Facebook Comments
Loading...