រន្ធត់ណាស់! មនុស្ស៧នាក់បានស្លា.ប់ ក្រោយជាប់គាំងក្នុងចំណតរថយន្តក្រោមដី ដោយសារព្យុះទីហ្វុង Hinnamnor នៅក្នុងប្រទេសកូរ៉េខាងត្បូង

0
704

បរទេស ៖ ព្យុះទីហ្វុង Hinnamnor បានវាយប្រហារ នៅក្នុងប្រទេសកូរ៉េខាងត្បូង ធ្វើឲ្យមានការជន់លិច នៅចំណតរថយន្តក្រោមដី បណ្តាលឲ្យ មនុស្សចំនួន៧ នាក់បានស្លាប់ និងផ្សេងៗទៀត ត្រូវបានជួយសង្គ្រោះ ខណះដែលជនរងគ្រោះបានព្យាយាមយករថយន្តចេញពីចំណត ប៉ុន្តែត្រូវជាប់គាំងដោយសារតែទឹកជំនាន់ចូលមក។

ក្រុមអ្នកជួយសង្គ្រោះរបស់កូរ៉េខាងត្បូង បានបញ្ជាក់ថា មនុស្ស ២ ត្រូវបានជួយសង្គ្រោះ និងរួចជីវិតដោយការតោងបំពង់ពិដានអស់រយៈពេលជាង ១២ ម៉ោង។ ក្រុមអ្នកជួយសង្គ្រោះត្រូវដើរឆ្លងកាត់ទឹកពណ៌ត្នោតរាប់ម៉ែត្រ ដើម្បីចូលទៅក្នុងបន្ទប់ក្រោមដីដែលលិចទឹកស្ទើរតែទាំងស្រុងកាលពីយប់ថ្ងៃអង្គារទី ៦ ខែកញ្ញា។   សេចក្តីរាយការណ៍ពីសារព័ត៌មាន Yonhap បានឱ្យដឹងថា មនុស្សចំនួន ៩ នាក់ ដែលរស់នៅក្នុងអគារ ត្រូវបានការិយាល័យគ្រប់គ្រងប្រាប់ឱ្យផ្លាស់ទីរថយន្តរបស់ពួកគេចេញពីចំណតក្រោមដីកាលពីថ្ងៃទី ៦ ខែកញ្ញា។ បុរសម្នាក់អាយុ ៣០ ឆ្នាំ និងស្រីម្នាក់អាយុ ៥០ ឆ្នាំ ត្រូវបានគេរាយការណ៍ថា នៅរស់រានមានជីវិត និងស្ថិតក្នុងស្ថានភាពថេរ។

ប្រធានធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានលើកទ្បើងថា ទីក្រុងប៉ាហាំង (Pohang) គឺជាកន្លែងដែលសោកនាដកម្មបានកើតឡើង និងទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតនៅទូទាំងប្រទេស។ លោកបានសម្តែងការសោកស្ដាយចំពោះការស្លាប់ ដោយហៅវាថាជាគ្រោះមហន្តរាយ។ លោក Yoon បានបញ្ជាក់ថា៖«យប់មិញខ្ញុំគេងមិនលក់ដោយសារសោកនាដកម្មនេះ»។  លោកបន្ថែមទៀតថា លោកបានកំណត់ទីក្រុងនេះជាតំបន់គ្រោះមហន្តរាយពិសេស ហើយលោកនឹងធ្វើដំណើរទៅកាន់តំបន់នោះនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២២។   ទីក្រុង Pohang ដែលជាទីក្រុងដែលសោកនាដកម្មបានកើតឡើង បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតនៅទូទាំងប្រទេស។ នៅតំបន់មួយ សណ្ឋាគារក្បែរឆ្នេរមួយបានដួលរលំអំឡុងពេលព្យុះ។ ប្រតិបត្តិកររមណីយដ្ឋានបានប្រាប់សារព័ត៌មាន BBC មិនមានភ្ញៀវណាម្នាក់រងរបួសទេ។ចំណែក ទីក្រុងមួយចំនួនទៀតនៅទូទាំងភាគខាងត្បូង រួមទាំងទីក្រុង Busan និង Ulsan- ក៏កំពុងដោះស្រាយជាមួយនឹងការខូចខាតដែលបណ្តាលមកពីព្យុះ ដែលបានធ្វើឱ្យផ្លូវថ្នល់ វាយកម្ទេចបង្អួចអគារ និងដើមឈើរលំ។

គួរបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្សចំនួន ១០ នាក់បានស្លាប់ដោយសារព្យុះទីហ្វុង Hinnamnor ដែលបានបោកបក់ឆ្នេរសមុទ្រភាគខាងត្បូង និងភាគខាងកើតរបស់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃច័ន្ទ និងអង្គារដោយបានជំរុញឱ្យមានរលកយក្ស ខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់ខ្លាំង។ ព្យុះទីហ្វុង Hinnamnor ដែលជាព្យុះស៊ីក្លូនខ្លាំងបំផុតក្នុងឆ្នាំនេះ មកទល់នឹងពេលនេះបានបោកបក់មកលើប្រទេសកូរ៉េខាងត្បូងកាលពីដើមសប្តាហ៍នេះ។   កូរ៉េខាងត្បូង ក៏ដូចជាប្រទេសជាច្រើននៅអាស៊ីបូព៌ាដែរ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បានប្រឈមនឹងភ្លៀងធ្លាក់ខ្លាំង ក៏ដូចជាសីតុណ្ហភាពខ្ពស់បំផុត។ នៅដើមខែសីហា ទីក្រុងសេអ៊ូលបានកត់ត្រានូវភ្លៀងធ្លាក់ដ៏ធំ ដែលបានជន់លិចទីក្រុងនានា រួមទាំងរដ្ឋធានីសេអ៊ូលផងដែរ។ ទឹកជំនន់បែបនេះបានសម្លាប់មនុស្សយ៉ាងតិច ៨ នាក់ ក្នុងនោះមាន ៣ នាក់កំពុងរស់នៅក្នុងអាផាតមិនជាន់ក្រោម៕

Facebook Comments
Loading...