អស់លុយជាង៣ម៉ឺនដុល្លា ទើបដឹងថាដុំពេជ្រក្លាយជាដុំថ្ម ដែលមិត្តភក្ត្រ័ស្គល់គ្នាយូឆ្នាំយកមកលក់អោយ តែគេចមិនរួចពីច្បាប់

0
703

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ មានល្បិចខ្ពស់ណាស់ បានរូបសំណាកព្រះនាងទេព ធ្វើអំពីស្ពាន់ ទំហំប៉ុនមេដៃ១គ្រឿង ឲ្យជនរងគ្រោះ ដែលជាមិត្តភក្ត្រ័ និងគ្នា ដោយប្រើល្បិច លួងលោមថាគេមានដុំពេជ្រ មួយដុំទៀតត្រូវការលក់បន្ទាន់ ដើម្បីចំណាយ ចែកគ្នា  រហូតធ្វើឲ្យ ជនរងគ្រោះជឿស្លុង ឲ្យលុយជាង៣ម៉ឺនដុល្លា ទៅទិញតាមពិតដុំពេជ្រក្លែងក្លាយ ជាដុំថ្មសោះ ត្រូវជនរងគ្រោះប្តឹង កម្លាំងសមត្ថកិច្ចនគរបាលការិល័យព្រហ្មទណ្ឌកម្រិតស្រាល ឲ្យឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នេះ ពាក់ព័ន្ធពីបទ.ឆបោ.កលើទឹកប្រាក់ប្រមាណ ៣១ ០០០ ដុល្លារអាមេរិក (លក់ដុំពេជ្រក្លែងក្លាយ)។

ជនសង្ស័យខាងលើនេះមានឈ្មោះ មិត្ត លាប ហៅ វណ្ណៈ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ២៤ ផ្លូវលេខ១ នៅចំណុចបុរី លឹមឈាងហាក់ ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ទ៌មានខាងលើបានឲ្យដឹងថា តាមអង្គហេតុនៃការចាប់ខ្លួនជនសង្ស័យខាងលើ ត្រូវបានគេដឹងថា ជនសង្ស័យជាមនុស្សស្គាល់ និងរាប់អានជនរងគ្រោះឈ្មោះ អ៊ូច វណ្ណា ជាច្រើនឆ្នាំមកហើយ លុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ជនសង្ស័យបានយករូបសំណាកព្រះនាងទេព ធ្វើអំពីស្ពាន់លាយមាសទំហំប៉ុនមេដៃ១គ្រឿង បង្ហាញជនរងគ្រោះ ដោយប្រាប់ថា គេម្នាក់នៅប៉ៃលិនឲ្យ ហើយគេនោះក៏នៅមានដុំពេជ្រមួយដុំធំទៀតចង់លក់ដែរ ក្នុងតម្លៃ ៣១ ០០០ដុល្លារអាមេរិក ជាដុំពេជ្រពិតប្រាកដដែលខ្លួន (ជនសង្ស័យ) បានពិនិត្យរួចហើយ ។  បន្ទាប់មកជនសង្ស័យក៏បាននិយាយបញ្ចុះបញ្ចូលឲ្យជនរងគ្រោះទិញដុំពេជ្រនោះ ដើម្បីទុកលក់ចំណេញចែកលុយគ្នា។ ដោយការជឿទុកចិត្តលើការរាប់អានគ្នាកន្លងមក ជនរងគ្រោះបានប្រគល់ប្រាក់ ៣១ ០០០ ដុល្លារអាមេរិក ទៅឱ្យជនសង្ស័យ ដើម្បីយកទៅទិញដុំពេជ្រនោះ ក្រោយពេលទទួលបានប្រាក់ពីជនរងគ្រោះហើយ ជនសង្ស័យបានធ្វើដំណើរទៅខេត្តប៉ៃលិន បាត់ឈឹងតែម្តង។ លុះដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ (៤ខែក្រោយមក) ជនសង្ស័យក៏បានត្រឡប់មកពីទិញដុំពេជ្រនៅខេត្តប៉ៃលិនវិញ ហើយក៏បានជួបជនរងគ្រោះនៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងរាជធានីភ្នំពេញ និងបានយកដុំពេជ្រនោះឲ្យជនរងគ្រោះមើល ទើបជនរងគ្រោះនាំជនសង្ស័យយកដុំពេជ្រនោះ ទៅឲ្យជាងច្នៃត្បូងនៅម្តុំផ្សារតាខ្មៅ ខេត្តកណ្តាល ដើម្បីពិនិត្យមើល ស្រាប់តែជាងច្នៃឆ្លើយថា «ដុំពេជ្រក្លែងក្លាយ» ។ ដោយសារការប៉ិនប្រសប់ក្នុងការឆបោ.ក ជនសង្ស័យបានយកដុំពេជ្រនោះ រួចរត់គេចខ្លួនបន្តទៀត លុះរហូតដល់វេលារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ ជនរងគ្រោះក៏បានជួបជនសង្ស័យម្តងទៀតនៅស្ថានីយប្រេងឥន្ទនៈជិតស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ ក៏ឃាត់ខ្លួននាំទៅឲ្យសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់តែម្តង៕

Facebook Comments
Loading...