គ្រោះរញ្ជួយដីក្នុងកម្រិត ៦.៨រ៉ិកទ័រវាយប្រហារប្រទេសចិនធ្វើឲ្យមនុស្សស្លា..ប់ និងបាត់ខ្លួនជាង៦០នាក់

0
725

ប៉េកាំង ៖ យ៉ាងហោចណាស់មនុស្ស ៤៦នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ និង ១៦នាក់ទៀតកំពុងបាត់ខ្លួន ដោយសារគ្រោះរញ្ជួយដីក្នុងកម្រិត ៦.៨រ៉ិកទ័របានវាយប្រហារខេត្តស៊ីឈ័ន ភាគនិរតីប្រទេសចិន នៅថ្ងៃចន្ទសប្តាហ៍នេះ ដោយបង្កឱ្យមានការបាក់ដី និងញ័ររញ្ជួយអគារនៅក្នុងទីក្រុងនៃខេត្ត ឆឹងទូ ដែលមានអ្នកស្រុកចំនួន ២១លាននាក់ស្ថិតនៅក្រោមការបិទខ្ទប់ព្រោះជំងឺកូវីដ១៩។

មជ្ឈមណ្ឌលបណ្តាញគ្រោះរញ្ជួយដីចិន បានបញ្ជាក់ថា គ្រោះរញ្ជួយដីនេះបានវាយប្រហារតំបន់ភ្នំមួយនៅក្នុងស្រុក Luding ភ្លាមៗបន្ទាប់ពីពេលថ្ងៃត្រង់។ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់៤៦នាក់ និងបាត់ខ្លួន ១៦នាក់ ខណៈដែលការស្វែងរកអ្នកជាប់គាំងបានបន្តនៅយប់ថ្ងៃចន្ទសប្តាហ៍នេះ។

Facebook Comments
Loading...