អភិបាលខណ្ឌព្រែកព្នៅ ណែនាំដល់មន្ត្រីខណ្ឌ និងសង្កាត់ទាំងអស់ ត្រូវខិតខំបំពេញតួនាទីរបស់ខ្លួនឲ្យបានល្អ ដើម្បីបម្រើប្រជាពលរដ្ឋ

0
375

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពខណ្ឌ នាព្រឹកថ្ងៃទី០១ ខែកញ្ញានេះ លោក ធឹម សំអាន អភិបាលនៃ គណៈអភិបាលខណ្ឌព្រែកព្នៅ បានណែនាំដល់មន្ត្រីពាក់ព័ន្ធ អាជ្ញាធរ សង្កាត់ទាំង៥ និងកងកម្លាំងក្រោមឱវាទ ត្រូវយកខិតខំយកចិត្តទុកដាក់ បន្ដបំពេញតួនាទីរៀងៗខ្លួនឲ្យបានល្អ និងត្រូវសហការគ្នាឲ្យបានស្អិតរមួត ដើម្បីបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានកាន់តែប្រសើរ។

លោក អភិបាលខណ្ឌបានបញ្ជាក់ថា សម្រាប់ចៅសង្កាត់ទាំង៥ ពេលព្រឹកឡើងត្រូវរាយការណ៍សង្ខេប បញ្ហាប្រឈមដែលកំពុងកើតមានក្នុងមូលដ្ឋាន ពិសេសបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ រៀបរៀបរយសាធារណៈ ដែលជាកត្តាចាំបាច់បំផុត សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីឲ្យលោកបានដឹងមុនគេ ពេលដែលអធិការដ្ឋានរាយការណ៍មកតាមក្រោយ។

ដោយឡែកការិយាល័យសាធារណៈកាត្រូវសហការជាមួយលោកអភិបាលរងទទួលបន្ទុក ចុះមើលផ្លូវ លូ តាមមូលដ្ឋានជាប្រចាំដើម្បីយើងជួសជុលឲ្យបានទាន់ពេលវេលា។ ក្នុងនោះផងដែរលោកអភិបាលខណ្ឌក៍បានក្រើនរំលឹកដល់មន្ត្រីទាំងថ្នាក់ខណ្ឌ និងសង្កាត់ ត្រូវរុះរាយរាក់ទាក់ជាមួយប្រជាពលរដ្ឋដែលពួកគាត់មករកសេវាផ្សេងៗ បើទោះជាមានរឿងអ្វីក៍ដោយមិនត្រូវធ្វើមុខក្រញ៉ូវនោះទេ៕

Facebook Comments
Loading...