ហ្វាវហួសចិត្ត នារីវ័យក្មេងមួយក្រុមលើកគ្នាទៅវាយនារីម្នាក់ទៀតដល់ក្នុងបន្ទប់ដេក ព្រោះតែរឿង ជម្លោះដណ្តើមប្រុសស្នេហ៏

0
688

ភ្នំពេញ ៖ នារីវ័យក្មេងមួយក្រុម បានលើកគ្នាទៅ វាយនារីម្នាក់ទៀត មានមុខរបរអ្នកកែសម្ផស្ស ដល់បន្ទប់ជួល ដោយប្រើឡាមឆ្កូតអា.រដៃ បណ្ដាលឲ្យរងរបួសធ្ងន់ ចោទថា លួចទំនាក់ទំនងសង្សាខ្លួន « និយាយឲ្យចំគឺ ជម្លោះដណ្តើមប្រុសស្នេហ៏គ្នា» ដែលហេតុការណ៏នេះបានកើតឡើងកាលពី វេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សេចក្តីរាយការណ៍បានឲ្យដឹងថា នារីរងគ្រោះខាងលើមានឈ្មោះ ស្រី និច អាយុ២៥ឆ្នាំ មុខរបរអ្នកកែសម្ផស្ស ស្នាក់នៅភូមិកើតហេតុខាងលើ នឹងមានស្រុកកំណើតនៅខេត្តព្រៃវែង បណ្តាលឱ្យរងរបួសដៃខាងឆ្វេង។ នារីរងគ្រោះបាននិយាយប្រាប់ថា រូបនាងបានទាក់ទងជាមួយមិត្តប្រុសម្នាក់ ដោយជាអតីតសង្សារចាស់របស់ស្ត្រីដៃដល់ខាងលើ ដោយសារពួកគាត់បានផ្ដាច់ទំនាក់ទំនងជាមួយជាគ្នាយូរមកហើយ ទើបនាងមានទំនាក់ទំនងជាមួយគ្នា រហូតមកដល់សព្វថ្ងៃនេះ ដោយមិនដឹងថា ខាងនារី ជាជនដៃដល់ខឹងចំពោះរូបនាងឡើយ ។

នារីរងគ្រោះបន្តថា លុះមកដល់នៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ខែសីហា ឆ្នាំ២០២២នេះ ស្រាប់តែនារីដៃដល់ខាងលើ បាននាំបក្សពួកមួយក្រុម មានគ្នា៤នាក់ មកគោះទ្វារនាង (ជនរងគ្រោះ) ហើយក៏ព្រួតគ្នាវា.យ និងយកឡាមឆ្កូតដៃនាងតែម្តង (ជនរងគ្រោះ) បណ្ដាលឲ្យរយះហូរឈា.មពេញក្នុងបន្ទប់ជួល បន្ទាប់មកខាងជនបង្កក៏បាននាំបក្សពួកចុះរត់គេចខ្លួនទៅវិញអស់ ភ្លាមៗនោះនាង (ជនរងគ្រោះ) ត្រូវបានមិត្តភ័ក្ដិនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកមួយកន្លែង បន្ទាប់ពីព្យាបាលរបួសរួចរាល់ហើយនៅវេលាម៉ោង៥និង៤៥នាទី ព្រឹក ទើបរត់មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍សង្កាត់ចោមចៅ៣ ដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ផងដែរ ។តាមការបញ្ជាក់ពីនារីរងគ្រោះបាននិយាយទៀតថា ជនបង្កខាងលើនេះ គឺស្នាក់នៅម្តុំផ្សារដីហុយ ស្ថិតក្នុងសង្កាត់សែនសុខ រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង ដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ស៊ើបអង្កេតរកមុខជនបង្កខាងលើ ដើម្បីយកមកចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់។

Facebook Comments
Loading...