សៀមរាប ៖ សាច់ឆ្កែក្លាស្សេជាង១តោនដឹកចេញពីបន្ទាយមានជ័យ ប្រុងលោតឆត្រទៅភ្នំពេញ ត្រូវសមត្ថកិច្ចខេត្តសៀមរាបចាប់យកទៅដុតកំទេចចោល ហេតុការណ៍ការដុតកម្ទេចចោលនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី១៦ សីហា ក្រោមការដឹកនាំពីសំណាក់តំណាងអយ្យការអមសាលដំបូងខេត្ត, លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងមន្ត្រីជំនាញមួយចំនួនទៀតផងដែរ។
សាច់សត្វ សុនខ (ឆ្កែ) ក្លាស្សេចំនួន៣ធុងធំ និង១ធុងតូច ចំនួន១៣៤ក្បាល ទម្ងន់ប្រមាណ១៣០០គីឡូក្រាម ដែលឈ្មួញដឹកចេញពីខេត្តបន្ទាយមានជ័យ ឆ្លងកាត់ខេត្តសៀមរាប បម្រុងលោតឆត្រយកទៅលក់នៅភ្នំពេញ ត្រូវបានសមត្ថកិច្ចចម្រុះ សហការជាមួយមន្ត្រីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាបបង្ក្រាបបាន៕
Facebook Comments
Loading...