លោកភោគ សុឃឿន ដឹកនាំកំលាំង ធ្វើអនាម័យបរិស្ថាន រមណីយដ្ឋានភ្នំរាប រួចអប់រំដល់អាជីករ ការបញ្ជេញសំរាម ទុកដាក់សំរាម

0
1059

ភ្នំពេញ ៖ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំឆ្នាំ២០២២ នេះលោកភោគ សុឃឿន អនុប្រធានការិយាល័យសារធារណកា បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈខណ្ឌព្រែកព្នៅ បានចុះដឹកនាំកំលាំង និងសហការ ជាមួយភ្នាក់ងារ និងបញ្ជាការពារ សង្កាត់់ពន្សាំង សង្កាត់ពញាពន់ ធ្វើអនាម័យបរិស្ថាន រមណីយដ្ឋានភ្នំរាប រួចអប់រំអាជីករ ការបញ្ជេញសំរាម ទុកដាក់សំរាម តាមការវិភាគ របស់ក្រុមហ៊ុន800Super  រួចបង់ថ្លៃសេវាប្រមូលសំរាមឲ្យបានគ្រប់ៗគ្នា។

លោកភោគ សុឃឿន បានឲ្យដឹងថា សកម្មភាពក្នុងការ សំ​អាត បរិស្ថាននេះគឺជាការពញ្ញាក់ស្មារតី ជាពិសេសបំផុសចលនាអប់រំដល់ ប្រជាជនមហាជន ឲ្យបានយល់ដឹង​ពី​អត្ថប្រយោជន៍ នៃបរិស្ថាន ដើម្បីឲ្យមានការចូលរួមទាំងអស់គ្នា ក្នុងកិច្ចការពារបរិស្ថាន និងការរស់នៅប្រកបដោយចីរភាព ហើយយើងជាប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញត្រូវចូលរួមទាំងអស់គ្នា ដើម្បីប្រឡងប្រណាំងទីក្រុងស្អាត៕

Facebook Comments
Loading...