ក្រុមចោរប្ល.ន់ប្រដាប់អា.វុធ បា.ញ់២គ្រាប់ គំរាមប្ល.ន់ ម៉ូតូស្កុបពីសេរីឆ្នាំ២០២២១គ្រឿង ពីស្រីស្អាតនៅក្បែរស្ថានទូតចិន តែមិនសម្រេច

0
1879

ភ្នំពេញ ៖ ក្រុមចោរប្ល.ន់ប្រដាប់អា.វុធ មានគ្នា២នាក់ បានធ្វើសកម្មភាពបា.ញ់០២គ្រាប់ ប្ល.ន់យកម៉ូតូ ស្គុបពី១គ្រឿង ពីនារី០២នាក់ តែមិនបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែ ឧសភា ឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវលេខ១៦៧ កែងផ្លូវលេខ៤១៨ ក្រោយស្ថានទូតចិន ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះ មិនត្រូវបានស្គាល់ អត្តសញ្ញាណ គ្រាន់ដឹងថា មានវ័យ ជាង២០ឆ្នាំ និងជិះម៉ូតូ ម៉ាក Honda Scoopy ពណ៌ស ស៊េរីឆ្នាំ ២០២២ ពាក់ផ្លាកលេខភ្នំពេញ 1JE-5334 ។ នារីជាជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេទាំង០២នាក់ បានចេញពីហូបអីនៅហាងមួយកន្លែងជិតនិងកន្លែងកើតហេតុ រួចរូបនាងក៏បានជិះម៉ូតូម៉ាកស្គុបពីពណ៌សស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ1JE-5334 ចេញពីហាងរួចជិះតាមបណ្តោយផ្លូវ១៦៧ នៅក្បែរកន្លែងកើតហេតុ , ជិះម៉ូតូចេញ មិនទាន់បាន១០០ម៉ែត្រផងនោះ ស្រាប់តែលេចមុខជនសង្ស័យ មានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក បានជិះទៅក្បែរម៉ូតូជនរងគ្រោះរួច ធ្វើសកម្មភាពធា.ក់ម៉ូតូជនរងគ្រោះ ឲ្យដួល ដើម្បីប្ល.ន់យក ក៏ប៉ុន្តែអំឡុងពេលនោះ នារីរងគ្រោះទាំង២នាក់ បានស្រែកឆោរឡោរឲ្យគេឯងក្បែរនោះជួយ ក៏ក្រុមជនល្មើសភ័យស្លន់ស្លោរ ទើបដកកាំភ្លើងពីចង្កេះ បា.ញ់ឡើងលើ២គ្រាប់ ផ្ទុះមួយគ្រាប់ និងមួយគ្រាប់ទៀតស្អុយ រួចហើយក៏ជនសង្ស័យបានជិះម៉ូតូឌុបគ្នា ចាកចេញពីកន្លែងកើតហេតុ បាត់តែម្តង។

ក្រោយកើតហេតុ កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន បានចុះមកជួយអន្តរាគមន៍ ដល់ទីតាំងកើតហេតុ ដោយរើសបានសម្បកកាទូស្សន៍កាំភ្លើងចំនួន០២គ្រាប់ និងនាំជនរងគ្រោះទាំង០២នាក់ ទៅដាក់ពាក្យបណ្តឹង នៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន ដើម្បីកំណត់អត្តសញ្ញាណក្រុមជនសង្ស័យ ក្នុងការស្រាវជ្រាវយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា អំពើបា.ញ់ប្ល.ន់ប្រដាប់អាវុធ ក្នុងភូមិសាស្ត្ររាជធានី ហាក់ កក្រើនឡើងវិញ មួយរយះពេលនេះ ស្របពេលល្បែងស៊ីសង បានកើតឡើងព្រោងព្រាត នៅទូទាំងរាជធានីភ្នំពេញ៕

Facebook Comments
Loading...