នោះរឿងធំហើយ ភរិយាលោក ជីងចក់ឆេះដុំយ៉ាងខ្លាំង ក្រោយពីតាមទាន់ប្តីលួ.ចក្ប.ត់ ទា.ក់ទ.ងស្រី ក្រៅខណះប្រពន្ធកំពុងឈឺ ថាអត់យកវិញទេ

0
2244

ភ្នំពេញ ៖ ភរិយា លោកជីកចក់ ដែលត្រូវគេស្គាល់ថាជាអ្នកអត្ថាធិប្បាយព័ត៌មានកីឡា ដែលមានប្រជាប្រិយភាព គឺអ្នកនាង ទ្រិញ ផល្លា បានឆេះដុំជាខ្លាំង រហូតដល់ សសេរបង្ហោះសារតិៈដៀល លោក ជីកចក់ លើបណ្តាញសង្គម ! ក្រោយពីអ្នក នាង ទ្រិញ ផល្លា តាមទាន់ ប្តី លួ.ចក្ប.ត់ប្រពន្ធ ទា.ក់ទ.ងស្រី ក្រៅខណះ ប្រពន្ធកំពុងឈឺ ឆ្លើយតបនិងអ្នកខមិន អ្នកនាង ថាអត់យកវិញទេ។

សូមរំលឹកថា អ្នកអត្ថាធិប្បាយព័ត៌មានកីឡា អេដ មីន ជីកចក់ និងអ្នកនាង ទ្រិញ ផល្លា ជា អ្នកលក់អនឡាញហើយក៏ជាអតីតតារាម៉ូដែលមួយរូបផងដែរនោះបាន ដឹកដៃគ្នា ចូលរោងការ តាមប្រពៃណី កាលពីអំឡុងខែវិច្ឆិកាឆ្នាំ២០២១ កន្លងទៅ។ ក្រោយពីរៀបការរួចគេឃើញ អេដមីន ជីងចក់ កាន់តែឡូយឆាយនិងប្រើជីវិតអភិជនជាមួយនឹងការជិៈរថយន្តទំនើបៗ នឹងផ្អែមល្ហែមជាមួយភរិយាជាខ្លាំង រហូតដល់មហាជនមួយចំនួន កោតសសើរមិនដាច់ពីមាត់។ ប៉ុន្តែការ ផ្អែមល្ហែម ហាក់ប្រែជាល្វីង ទៅវិញ ក្រោយពីភរិយារបស់លោក បង្ហោះសារ តិៈដៀលចំៗ ដោយចោទប្រកាន់ថា លោក ជីងចក់ឆេះដុំយ៉ាង ខ្លាំង  ក្រោយពីតាមទាន់ ប្តី លួ.ចក្ប.ត់ ទា.ក់ទ.ងស្រី ក្រៅខណះ ប្រពន្ធកំពុងឈឺ។តែយ៉ាងណាក៏ដោយគេមិនទាន់ដឹងថា ជារឿងរ៉ាវពិតរឺយ៉ាងណាទេ ខណះ គិតត្រឹមព្រឹកថ្ងៃទី២៧ខែមេសានេះ លោក ជីង ចក់ ហាក់មិនទាន់ ឆ្លើយតបទៅនិងការបង្ហោះសាររបស់ភរិយារបស់លោកនៅឡើយទេ ។

យោងតាមសំណេរ អ្នកនាង ទ្រិញ ផល្លា  ដែលបាន បង្ហោះរឿងរ៉ាវផ្ទាល់ខ្លួននៅលើបណ្តាញសង្គម កាលពី ម្សិលមិញ ធ្វើឲ្យមហាជនមានការភ្ញាក់ យ៉ាងដូច្នេះថា «បុគ្គលថោកទាបបំផុតមានប្រពន្ធហើយនៅដើរ ឈេតគ្រប់ស្រីសុំស្រីដេកក្នុងពេលដែលប្រពន្ធឈឺធ្ងន់»។«មានរឿងថោកទាបជាច្រើនទៀតដែលបងប្អូនដឹងមិនអស់ ចាំខ្ញុំជាសិនខ្ញុំឡាយឱ្យ បងប្អូនដឹងថាចក់សន្ដានថោកប៉ុណ្ណា»។

ការលើកឡើងរបស់ភរិយា អេដមីន ជីកចក់ តាមបណ្តាញសង្គមបែបនេះបានធ្វើឱ្យមិត្តភក្តិជាពិសេសហ្វេនៗមានការភ្ញាក់ផ្អើលនិងហួសចិត្តជាខ្លាំង ដោយម្នាក់ៗបាននិយាយថា«បានភរិយាស្អាតនិងពូកែរកស៊ីប៉ុណ្ណេះហើយនៅខិលខូចរឿងស្រីទៀតមិនយល់សោះ» ។ «ម៉េចមិនចេះអាណិតប្រពន្ធចឹង» ។ក្នុងនោះក៏មានអ្នកខ្លះថែមទាំងលាន់មាត់ថា «សំណាងហើយដែលកូនបងស្រីជាមួយស្វាមីមុនជាកូនប្រុសកុំអីពិបាកទុកចិត្តណាស់» ។ ជាមួយគ្នានោះក៏មានអ្នកខ្លះបានបញ្ចេញមតិថា« មិនគួរភរិយារបស់ អេដមីន ជីងចក់ យករឿងផ្ទាល់ខ្លួនមកហែកហូរនៅក្នុងហ្វេសប៊ុកបែបនេះសោះគួរដោះស្រាយស្ងាត់ៗជាមួយគ្នាទៅ » ។ គណនីមួយទៀតបានចូលខមិន ថា ចានក្នុងរាវតែងតែប៉ះទង្គិចជារឿងធម្មតាហើយចែ តែសំខាន់យើងចេះយោគយល់អធ្យាស្រ័យគ្នាគ្មានអ្នកណាធ្វើអ្វីសុទ្ធតែត្រូវរហូតទេ ប្រុសណាមិនចេះខូច ចេះខូច ចេះកែប្រែកំហុស ចេះអត់អោនឧ្យគ្នាទើបមានសុភមង្គល មុនហ្នឹងសម្រេចចិត្តបែកគ្នាយើងត្រូវទៅមើលពេលវេលាល្អៗយើងធ្លាប់សាងរួមគ្នាពីរមុនមក។ឆ្លើយតបនិងការឡើងនេះ អ្នកនាង ទ្រិញ ផល្លា បានសសេរតបវិញថា  « ថាអត់យកវិញទេ»។ គាត់ឈប់អោយតំលៃយើងជាប្រពន្ធហើយ ព្រោះស្រីដែលយើងប្រាប់ថាឈប់ទាក់ទង នៅតែឆាតទៅ ហើយក៏ដឹងថាបើខ្ញុំដឹងខ្ញុំមិនលើកលែង តែនៅតែធ្វើ។ យ៉ាងណាក៏ដោយគេហទំព័រយើងមិនទាន់អាចរកការបំភ្លឺពី អ្នក អត្ថាធិប្បាយព័ត៌មានកីឡា អេដ មីន ជីកចក់ បាននៅឡើយទេ គេហទំព័រយើងរងចាំការបកស្រាយជានិច្ច។

Facebook Comments
Loading...